ព័ត៌មានអន្តរជាតិ
មូលនិធិគាំទ្រដោយរដ្ឋរបស់ជប៉ុន ប្រកាសទិញ JSR ដើម្បីបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប
តូក្យូ ៖ JSR បាននិយាយកាលពីថ្ងៃចន្ទថា មូលនិធិដែលគាំទ្រដោយរដ្ឋ Japan Investment Corp នឹងទិញក្រុមហ៊ុនផលិតសម្ភារៈ Semiconductor JSR Corp ក្នុងតម្លៃប្រហែល ៦.៣ពាន់លានដុល្លារជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែងដើម្បី ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបរបស់ប្រទេស យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការទិញយកនេះមានគោលបំណងពន្លឿនកំណើនរបស់អ្នកផលិត Photoresists ឈានមុខគេជាសម្ភារៈដ៏សំខាន់សម្រាប់ការផលិតបន្ទះឈីប ដោយសារតែវត្ថុធាតុដើមបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើង លើសារសំខាន់ជាយុទ្ធសាស្រ្តដើម្បីធានាសុវត្ថិភាពសេដ្ឋកិច្ច...