កីឡា
Kante នឹងត្រូវសម្រាកព្យាបាលរបួស ដល់ទៅ៤ខែជាប់គ្នា
នៅថ្ងៃនេះក្លឹបតោខៀវ Chelsea បានធ្វើការអះអាងហើយថា នឹងអវត្តមានកីឡាករដ៏សំខាន់ របស់ក្លឹបគឺកីឡាករ N’Golo Kante ដែលដោយសារតែរបួសធ្ងន់របស់គាត់ នឹងត្រូវធ្វើឲ្យពេលវេលា សម្រាប់សម្រាកព្យាបាល មានរយៈពេលវែងដល់ទៅ៤ខែ។ ការសម្រាកព្យាបាល មានទាំងការវះកាត់របួសផង លើកនេះបានកើតឡើង នៅក្នុងការប្រកួតប៉ះនឹងក្រុម Spurs ក្នុងលទ្ធផល២ទល់នឹង២នាពេលកន្លងមកហើយ ហើយបច្ចុប្បន្នមិនត្រឹមតែជាបញ្ហាសម្រាប់ Chelsea ប៉ុណ្ណោះទេគេជឿជាក់ថាតារាឆ្នើមរូបនេះអាចនឹងខកខាន ការប្រកួតនៅជម្រើសជាតិបារាំងទៀតផង ក្នុងការប្រកួតបាល់ទាត់ពិភពលោក។...