សិល្បៈ និង កម្សាន្ត
បងប្អូនចិត្តខុសគ្នាដាច់! Kendall ស្លៀកសិចស៊ីវាលល្ហល្ហេវ ស្របពេល Kim រុំខ្លួនជិតបាត់ទាំងច្រមុះទៀត
Met Gala គឺជាកម្មវិធី Fashion លំដាប់ថ្នាក់ពិភពលោក ដែលប្រមូលផ្ដុំទៅដោយតារាល្បីៗជាច្រើនបង្ហាញខ្លួនជាមួយនឹងម៉ូដទាន់សម័យ និងប្លែកអស្ចារ្យបំផុត។ ឆ្នាំ ២០២១នេះ កម្មវិធីត្រូវបានប្រារព្ធឡើងនៅក្នុងទីក្រុង New York បន្ទាប់ពីខកខានដំណើរការមួយឆ្នាំ ពោលគឺកាលពីឆ្នាំ ២០២០ អាស្រ័យដោយមានការផ្ទុះនិងរីករាលដាល់ខ្លាំងនៃមេរោគ COVID-19។ ដូច្នេះវិលវិញសម្រាប់ឆ្នាំថ្មី តារាៗណាខ្លះដែលបង្ហាញខ្លួន ជាមួយនឹងឈុតពិសេសទៅតាមការកែច្នៃរៀងៗខ្លួន។ សម្រាប់ Kendall Jenner នៅឆ្នាំនេះ ក៏បានវិលវិញជាមួយនឹងភាព Sexy ដោយសាររ៉ូបដែលរំលេចដោយត្បូងចាំភ្នែក។ គ្រប់គ្នាពិតជារំលងមិនក្រឡេកមិនបានឡើយ ហើយផ្សំនឹងរាងស្រលូនរបស់នាងទៀត កាន់តែទាក់ទាញ។...