សិល្បៈ និង កម្សាន្ត
Kourtney Kardashian យំឡើងខ្សោះខ្លួន ពេលធ្វើឲ្យខូចចិញ្ចៀនភ្ជាប់ពាក្យ តម្លៃ ១លានដុល្លារ
ក្នុងភាគថ្មីរបស់គ្រួសារ គឺ The Kardashaian លោកស្រី Kris Jenner បានកត់សម្គាល់ឃើញថាកូនស្រីខ្លួន Kourtney Kardashian មិនបានពាក់ចិញ្ចៀនម៉ាក Lorraine Schwartz របស់នាងទេ រួចក៏បានសួរភ្លាម ថាមកពីមូលហេតុអ្វី? Kourtney ក៏តបភ្លាមដែរ ដោយមិនគិតយូរថា «ខ្ញុំកំពុងអង្គុយលើឥដ្ឋ បត់ខោអាវ ហើយពេលនោះខ្ញុំក៏បាន ដោះចិញ្ចៀនចេញសិន ហើយខ្ញុំក៏បានទុកនៅជិតខ្លួន នៅលើឥដ្ឋហ្នឹង ព្រោះគិតថាវាសុវត្ថិភាព ដាក់ជិតខ្លួន។ ដល់ពេលហើយ ខ្ញុំក៏បានងើបយកអ្វីមួយពីទូខោអាវ ស្រាប់តែខ្ញុំទៅជាន់ពីលើចិញ្ចៀននោះ»។ កូនស្រីគ្រួសារ Kardashian រូបនេះក៏បន្តទាំងឈឺចាប់ទៀតថា៖ «ខ្ញុំអង្គុយយំយកតែមែនទែន ក្នុងទូខោអាវឡើងរាប់ម៉ោង...