ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិក ទទួលបានជោគជ័យទាំងស្រុងលើការធ្វើតេស្តមីស៊ីលល្បឿនលឿនជាងសំឡេង
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ មន្ទីរបញ្ចកោណបានឲ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើតេស្តដោយជោគជ័យនូវប្រភេទមីស៊ីលដែលមានល្បឿនលឿនជាងសំឡេងរបស់ក្រុមហ៊ុន Lockheed Martin Corp ចំនួន២នាពេលថ្មីៗនេះ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ី និងចិនទទួលបានជោគជ័យបន្ថែមទៀតក្នុងការអភិវឌ្ឍអាវុធលឿនជាងសំឡេងផ្ទាល់ខ្លួនរបស់ពួកគេ ។ កងទ័ពអាកាសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនបានសាកល្បងដោយជោគជ័យនូវឧបករណ៍ជំរុញការឆ្លើយតបរហ័សតាមអាកាសហៅកាត់ថា (ARRW)...