The Goal ចេញផ្សាយនៅថ្ងៃនេះបាន ឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអង់គ្លេស Mason Greenwood កំពុងធ្វើដំណើរទៅចូលរួមក្លឹបបារាំង Marseille ហើយក្រោយការចរចាគ្នាជាច្រើនសប្តាហ៍។ ការចាកចេញពីក្លឹបបិសាចក្រហម Man UTD បានធ្វើឡើងបន្ទាប់ពីការចរចា ជាច្រើនដងរវាងក្លឹបដើមនិងក្លឹបជាច្រើនផ្សេងទៀតដែលចង់បាន Greenwood ប៉ុន្តែគេមើលឃើញថាការមកដល់ទឹកដី Marseille នេះកំពុងធ្វើឲ្យមានបញ្ហារកាំរកូសយ៉ាងខ្លាំងរវាងក្លឹបនិងអ្នកគាំទ្រ។ កីឡាករ Greenwood ផ្ទេរមកចូលរួម Marseille...
The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបារាំង Marseille បានឈានទៅដល់ការយល់ព្រមលើកិច្ចព្រមព្រៀងផ្លូវការក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធអង់គ្លេស Mason Greenwood មករួមក្លឹបនៅរដូវកាលក្រោយ។ ទោះបីជាមានការជំទាស់ប្រឆាំងពីសំណាក់អ្នកគាំទ្រជាច្រើនក្តីប៉ុន្តែជឿជាក់ថាកីឡាករអង់គ្លេសវ័យ២២ឆ្នាំរូបនេះកំពុងត្រៀមខ្លួនដើម្បីធ្វើតេស្តសុខភាពជាមួយនឹងក្លឹបហើយនៅសប្តាហ៍នេះខណៈដែលការចរចាកាន់តែកៀកនឹងជីតបានសម្រេចជាងការចរចាណាទាំងអស់។ Greenwood កាលពីរដូវកាលមុនបានបង្ហាញខ្លួនយ៉ាងល្អជាមួយនឹងក្លឹប Getafa ក្នុងនាមជាកីឡាករខ្ចីជើងបន្ទាប់ពីបានចាកចេញពីការឃុំឃាំងមកហើយបានក្លាយទៅជាប្រធានបទយ៉ាងក្តៅរវាងក្លឹបដើមបិសាចក្រហម Man UTD និងក្លឹបជាច្រើនផ្សេងទៀតដែលមានបំណងចង់បានគាត់ហើយក្នុងនោះជឿជាក់តម្លៃខ្លួនរបស់គាត់អាចមានប្រហែលជា២៣,៣លានផោន៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានក្រុម Reece James កំពុងក្លាយទៅជាគោលដៅរបស់ក្លឹប PSG ក្នុងពេលដែលកីឡាកររូបនេះបានធ្វើដំណើរកំសាន្តទៅកាន់ Saint Tropez កាលពីពេលថ្មីៗនេះប៉ុន្តែជឿជាក់ថា នឹងត្រូវការពេលវេលាពិភាក្សាគ្នាបន្ថែមអំពីកុង ត្រារបស់កីឡាករខ្សែការពារអង់គ្លេសរូបនេះ។ ីម្ចាស់ពានរង្វាន់លីគបារាំងបានបង្ហាញចំណាប់អារម្មណ៍ចំពោះ កីឡាករវ័យ២៤ឆ្នាំរូបនេះយ៉ាងខ្លាំងទោះបីជាក្លឹបតោខៀវ Chelsea បានបង្ហាញជំហហើយថាកីឡាករខ្សែការពាររូបនេះនឹងនៅតែបន្តវត្តមានជាមួយនឹងក្លឹបយ៉ាងហោចណាស់ទៅដល់រដូវក្ទៅ ក្រោយក្តី។ គួរឲ្យដឹងដែរថាក្លឹប PSG កំពុងស្វែងរកកីឡាករជំនួសតំណែងកីឡាករ Achraf...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Mason Greenwood បានសម្រេចចិត្តបដិសេធមិនព្រមផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Barcelonaនោះទេដើម្បីទុកឳកាសត្រឡប់មកជួយក្លឹបវិញទុកជាការដឹងគុណកន្លងមក។ ប្រធានក្លឹប Ratcliffe បាននិយាយថា៖ការពិតការវិលត្រឡប់របស់ Greenwood ពិតជាមានលទ្ធភាពអាចទៅរួចហើយម្យ៉ាងទៀតកីឡាករផ្ទាល់ក៏បានបញ្ជាក់ដែរថាគាត់មានអារម្មណ៍ថាបានជំពាក់បំណុលរបស់ក្លឹបដែលត្រូវតែសងវិញផងដែរ។ គួរឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធរូបនេះត្រូវបានចោទប្រកាន់កាលពីឆ្នាំ២០២២និងត្រូវបានឃាត់ខ្លួននៅក្នុងខែមករាដោយសារករណីល្មើសជាច្រើនពាក់ព័ន្ធទៅនឹងបញ្ហាបំពានផ្លូវភេទ៕ ប្រែសម្រួល៖ស៊ុនលី
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ Mason Greenwood ត្រូវបានក្រុមហ៊ុន Nike ផលិតសម្លៀកបំពាក់កីឡាផ្អាក កិច្ចព្រមព្រៀងបន្ទាប់ពីត្រូវចាប់ខ្លួន ពីបទរំលោភសេពសន្ថវៈ និងវាយដំនារីវ័យក្មេងម្នាក់កាលពីថ្ងៃទី ៣0 ខែមករា បន្ទាប់ពីរូបភាព និងវីដេអូត្រូវបានបង្ហោះតាមអ៊ីនធើណេត។ កីឡាករបាល់ទាត់ Manchester United ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ កាលពីសប្តាហ៍មុន ប៉ុន្តែក្លិប...
តារាវ័យក្មេងសំបូររឿងអាស្រូវ Mason Greenwood ដែលត្រូវបានប៉ូលីសទីក្រុង Manchester ចាប់ខ្លួនហើយនោះនៅមិនទាន់អាចត្រូវបានដោះលែងនៅឡើយខណៈដែលចំណាត់ការ របស់ប៉ូលីសនៅតែបន្តធ្វើនៅឡើយ។ Greenwood ប៉ុន្មានថ្ងៃមុននេះត្រូវបានគេរាយការណ៍ថា បានវាយដំប្រើអំពើហិង្សាទៅលើមិត្តស្រីរបស់ខ្លួនបន្ទាប់ពីរូបភាពនិងវិដេអូជាច្រើនត្រូវបាន បែកធ្លាយនៅក្នុងបណ្តាញសង្គមហើយមកដល់ ពេលនេះប៉ូលីសនៅបន្តដំណើរការស៊ើបសួរ បន្ថែមទៀតនៅឡើយមុនបញ្ចូនទៅតុលាការកាត់ទោស។ Greenwood ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ពេលរសៀលហើយបន្តជាប់ឃុំរហូតមកដល់ថ្ងៃអង្គារនេះ នៅឡើយហើយជាការឆ្លើយតប Man UTD មិនបានបញ្ជាក់អ្វីទាំងអស់ដោយនិយាយថាមាន តែការរងចាំរហូតដល់មានលទ្ធផលជាផ្លូវការប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី