កីឡា
Matheus Cunha នឹងពាក់អាវលេខ១០ ក្រោយពេលដែល Marcus Rashford សម្រេចចិត្តចាកចេញពី Man UTD
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករចំណូលថ្មី Matheus Cunha នឹងអាចទទួលបានអាវលេខ១០នៅក្លឹបបិសាចក្រហម Man UTD។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងបន្ទាប់ពីកីឡាករខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford ដែលជាម្ចាស់អាវលេខ១០ បានប្រាប់ក្លឹបហើយថាមានបំណង ចាកចេញពីក្លឹបហើយនៅរដូវកាលក្រោយនេះ។ គេជឿជាក់ថាកីឡាករ Rashford នឹងមិនសម្រេចចិត្តត្រឡប់មករួមក្លឹបវិញឡើយ ក្រោយពេលបានបំពេញកុងត្រាខ្ចីជើង ស្ទើរពេញមួយរដូវកាលជាមួយនឹង Aston Villa រួចមក។...