បរទេស៖យោងតាមការអះអា ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេស ស្លូវ៉ាគីលោក Jaroslav Nad កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា យន្តហោះចម្បាំងសល់ពីសម័យសូវៀត MiG-29 មួយចំនួនដែលជាកម្មសិទ្ធរបស់ប្រទេស ស្លវ៉ាគី ទំនិងជាត្រូវបានបំផ្លាញដោយ ចេតនាពីសំណាក់ក្រុមអ្នកវិស្វកររុស្សី ដែលធ្លាប់បានធ្វើការឲ្យពួកគេកាលពីពេលចុងក្រោយនេះ។ ការបំផ្លាញម៉ាស៊ីនដោយក្រុមវិស្វកម្មរុស្សី អាចធ្វើឡើងនៅចន្លោះពេលដែលពួកគេធ្វើការឲ្យកងកម្លាំងយោធាស្លូវ៉ាគី មុនពេលដែលយន្តហោះចម្បាំងទាំងនោះ ត្រូវបានប្រគល់ទៅឲ្យប្រទេសអ៊ុយក្រែន តាមការសន្យារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល។ គួរឲ្យដឹងដែរថាស្លូវ៉ាគី បានដាក់ឲ្យយន្តហោះចម្បាំង MiG-29 ជាច្រើនគ្រឿងចូលនិវត្តកាលពីរដូវក្តៅកន្លងមកហើយ...
ម៉ូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យន្តហោះចម្បាំងធុន MiG-29 របស់រុស្ស៊ីមួយគ្រឿង បានធ្លាក់អំឡុង ពេលហោះហើរ តាមផែនការនៅតំបន់អាស្ត្រាខាន់ភាគនិរតី នៃប្រទេស ដោយបានបណ្ដាលឲ្យភីឡុតម្នាក់ បាត់បង់ជីវិត ។ សារព័ត៌មាន Sputnik បានដកស្រង់សម្តីតំបន់យោធា នៅភាគខាងត្បូង ប្រទេសរុស្ស៊ីថា “ នៅថ្ងៃទី ១៨...