កីឡា
Nathan Ake ព្រមបន្តកុងត្រាថ្មីរយៈពេល៤ឆ្នាំទៀតជាមួយនឹង Man City
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបមេឃខៀវ Man City បានឈានទៅដល់ការបញ្ចុះបញ្ចូលកីឡាករខ្សែការពារឆ្នើមហូឡង់ឆ្នើមបានជោគជ័យក្នុងការបន្តកុងត្រាថ្មីដែលមានរយៈពេលដល់ទៅ៤ឆ្នាំបន្ថែមទៀត។ ប្រភពដដែលបានបន្តទៀតថាកីឡាករខ្សែការពារកណ្តាលរូបនេះនឹងត្រូវបន្តរស់នៅជាមួយនឹងក្លឹបរហូតដល់ឆ្នាំ២០២៧ក្រោយការចរចាគ្នាដែលមានរយៈពេលជាច្រើនសប្តាហ៍កន្លងមករវាងក្លឹបនិងភ្នាក់ងារកីឡាករ។ កីឡាកររូបនេះបានចូលរួមជាមួយនឹង Etihad តាំងតែពីខែសីហាឆ្នាំ២០២០ពីក្លឹប Bournemouth ហើយមកទល់ពេលនេះគាត់បានបង្ហាញខ្លួនអស់រយៈពេល៨០ប្រកួតមកហើយនិងបានដើរតួយ៉ាងសំខាន់ដែលអាចជួយឲ្យក្លឹបលើកពានរង្វាន់កំពូលអង់គ្លេសដល់ទៅ៣រដូវកាលពាន FA Cup មួយនិងពាន Champions Leage ផង៕ ប្រែសម្រួល៖ស៊ុនលី