ព័ត៌មានអន្តរជាតិ
ការចាប់ផ្តើមយុគសម័យ ទឹកកកត្រូវបានកកើតឡើងដោយអាកាសបាតុភូត
(ទីក្រុងស៊ីដនី)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអូស្រ្តាលីមានមតិថា អាកាសបាតុភូតដែលបានកើតឡើងមកលើភពផែនដីកាលពី ២.៥លានឆ្នាំមុនប្រហែលជាបានបង្កើតរលកយក្សស៊ូណាមិនដ៏ធំសំបើមមួយ ព្រមទាំងបាន ពន្លិចភពផែនដីទៅក្នុងយុគសម័យទឹកកក។ នេះបើយោងតាមប្រភពព័ត៌មាន Science Daily ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។ ក្រុមអ្នកវិទ្យាសាស្រ្តនៅមហាវិទ្យាល័យ New South Wales និយាយថា ដោយសារតែអាកាសបាតុភូតបានធ្លាក់ទៅក្នុងទឹកជ្រៅ នៅក្នុងមហាសមុទ្របាស៊ីហ្វិចភាគខាងត្បូង ក្រុមអ្នកស្រាវជ្រាវភាគច្រើន បានធ្វើការបញ្ចុះសក្តានុពលរបស់វាសម្រាប់ការនាំឲ្យមានមហន្តរាយនៅតាមបណ្តោយច្រាំងសមុទ្រដែលមានទីតាំងនៅជុំវិញមហាសមុទ្របាស៊ីហ្វិច...