ព័ត៌មានអន្តរជាតិ
ប៉ូលីសខេត្ត Nghe An កំពុងធ្វើការស៊ើបអង្កេតហេតុការណ៍ស្ត្រីអាក្រាតកាយម្នាក់ធ្លាក់ពី លើរថយន្តនៅពេលបើកបរ
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅខេត្ត Nghe An ភាគកណ្តាលប្រទេសវៀតណាមកំពុងធ្វើការ ស៊ើបអង្កេតឧប្បត្តិហេតុស្ត្រីអាក្រាតកាយម្នាក់ ធ្លាក់ពីលើរថយន្តដែលកំពុងធ្វើដំណើរតាមដងផ្លូវការ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វីដេអូកាមេរ៉ាសុវត្ថិភាពពីយានជំនិះខាងក្រោម បង្ហាញពីទ្វាររថយន្តបើកចំហពេលបើកបរក្នុងក្រុង Vinh នៅយប់ថ្ងៃទី ២៩ ខែមករា ជាថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី ដោយមានតែខោធ្លាក់ពីរថយន្តលើផ្លូវ។ មួយសន្ទុះក្រោយមក រថយន្តបានបន្ថយល្បឿន...