ព័ត៌មានអន្តរជាតិ
ព្យុះទីហ្វុង Noru វាយប្រហាររៀតណាម មនុស្សជាង ២សែននាក់ជម្លៀសចេញរកកន្លែងសុវត្ថិភាព
ព្យុះទីហ្វុង Noru វាយប្រហារទីក្រុងដាណាង ប្រទេសវៀតណាម បង្ករឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង នៅវេលាយប់ម៉ោង ៤ ឈានចូលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២នេះ។ ដាណាង ដែលជាទីក្រុងធំទី៣ក្នុងប្រទេសរៀតណាម ត្រូវព្យុះទីហ្វុង Noru ដែលមានឥទ្ធិពលខ្លាំងវាយប្រហារ បណ្តាលឱ្យពលរដ្ឋជាច្រើននាក់រស់នៅក្នុងតំបន់នោះ ត្រូវជម្លៀសចេញទៅរកកន្លែងសុវត្ថិភាព។ តាមការចុះផ្សាយរបស់ CNA...