Event
ប្រាប់តៗគ្នាផងអ្នកកំពត រកឃើញកន្លែងមើលព្រះអាទិត្យលិចនៅ ស្អាតមួយកន្លែងទៀតហើយ
រវល់ការងាររាល់ថ្ងៃ ទាំងស្ត្រេស ទាំងហត់ គ្រប់គ្នាតែងត្រូវការពេលវេលាដើម្បីសម្រាកលំហរកាយ។ ដូច្នេះ បើល្ងាចៗបានអង្គុយស្រូបខ្យល់អាកាសត្រជាក់ៗ មើលថ្ងៃលិចជាប់មាត់ព្រែកច្បាស់ជាអេម។ ធ្វើការពេញមួយថ្ងៃ ល្ងាចឡើងមកលំហែស្រូបខ្យល់អង្គុយមើលថ្ងៃលិចនៅ ជាប់មាត់ព្រែកកំពត អាចជួយឲ្យយើងកាត់ស្រ្តេសបានមួយកម្រិត តែបើបាន ថតរូបស្អាតៗ ជួបជជែកជាមួយមមិត្តភក្តិឬ មនុស្សជាទីស្រលាញ់ទៀតរិតរិតែកាត់បន្ថយស្ត្រេស និងភ្លេចភាពនឿយហត់បានកាន់តែច្រើន។ តោះមកស្គាល់ទីតាំងដ៏ថ្មីស្រឡាងដែលជះសម្រស់ និងអំណោយទានសម្រាប់លំហែកាយ ញ៉ាំអាហារឆ្ងាញ់ៗ ជុំមិត្តជជែកគ្នា មើលថ្ងៃលិចជុំគ្នានាពេលល្ងាច អាចអញ្ជើញមក...