ផាកកាហ្វេ បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ នេះ ក្រោមអធិបតីភាព ឯកឧត្តម ទិត វុទ្ធី អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីបម្រើសេវាកម្ម និងនាំយកនូវប្រភេទអាហារ និងភេសជ្ជៈបែបសុខភាព ជូនដល់អតិថិជនក្នុងខេត្តដែលកំពុងរីកចំរើនក្នុងវិស័យទេសចរណ៍និងឧហ្សាហកម្មមួយនេះ។ ការបើកសម្ពោធនេះ សបញ្ជាក់ពីការបោះជំហានមួយថ្មីទៀតក្នុងការពង្រីកវិសាលភាពលើការបម្រើជូនអាហារនិងភេសជ្ជៈសុខភាពនៃភោជនីដ្ឋាន ផាកកាហ្វេដែលជាភោជនីដ្ឋានដែលឈានមុខគេ...
Park Café ភោជនីយដ្ឋានឈានមុខគេលើអាហារនិងភេសជ្ជៈសុខភាពបានសហការជាមួយនឹង ក្រុមហ៊ុនដឹកជញ្ជូនអាហារE-GetSដែលកំពុងពេញក្នុងប្រទេសកម្ពុជាបានចុះអនុស្សារណៈនៃការយោគយល់ (MoU) ដែលធ្វើឡើងនៅនិយមការិយាល័យកណ្តាលរបស់ក្រុមហ៊ុន E-GetS កាលពីពេលថ្មីៗកន្លងទៅនេះ។ តាមរយៈអនុស្សារណៈនៃការយោគយល់នេះក្រុមហ៊ុនទាំងពីរមានចក្ខុវិស័យរួមគ្នា គឺធ្វើយ៉ាងណាផ្តល់ជូនជម្រើសសំបូរបែបនិងមានភាពងាយស្រួលជូនដល់អតិថិជនទាំងអស់មិនថា អតិថិជនជាប្រជាជន ខ្មែរនិងអតិថិជនជាប្រជាជនចិនដែលធ្វើការនិងប្រកបអាជីវកម្មនៅកម្ពុជាក្នុងការស្វែងរកអាហារនិងភេសជ្ជៈដែលល្អសម្រាប់ សុខភាពតាមរយៈកម្មវិធីកុម្ម៉ង់និងដឹកជញ្ជូនE-GetSដែលជាជម្រើសបន្ថែម ពីការទទួលទានក្នុងហាង។ លោក ហេង សេងលី ប្រធានក្រុមនាយកប្រតិបត្តិក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានបញ្ជាក់ថា ៉ការសហការនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជូនអាហារនិងភេសជ្ជៈដែលមានទាំងរសជាតិឆ្ងាញ់...
ជាខេត្តមានទីតាំងអំណោយផលខ្ពស់ទាំងទីតាំងភូមិសាស្ត្រ និងកត្តាអំណោយផលជាច្រើនទៀតខេត្តកំពង់ស្ពឺកំពុងមានសក្តានុពលលើច្រើនវិស័យដូចជា ឧហ្សាហកម្ម ទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។ តួយ៉ាងបច្ចុប្បយើងសង្តេតឃើញវត្តមានរោងចក្រសហគ្រាសធំៗ រមណីយដ្ឋាននិងហាងល្បីៗ ជាច្រើនបាននឹងកំពុងពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តនេះជាបន្តបន្ទាប់។ ដោយយល់ឃើញពីការអភិវឌ្ឍន៍ឥតឈប់ឈរ និងមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ វិនិយោគិនទាំងក្នុងស្រុក និងបរទេសទើប ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយដែលផ្តោតលើអាហារ និងភេសជ្ជៈ សុខភាពបានពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តកំពង់ស្ពឺ ដែលមានទីតាំងលើស្ថិតនៅភូមិរំលោង ឃុំសុព័រទេព ក្រុងច្បារមនតាមបណ្តោយផ្លូជាតិលេខ៤តែម្តង។ អ្វីដែលពិសេសទីតាំងមួយនេះបានបង្កលក្ខណៈងាយស្រួល ដល់ប្រជាជនក្នុងតំបន់...