ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលហ្វាំងឡង់ បញ្ជូនច្បាប់ចូលជាសមាជិកអង្គការណាតូ ទៅកាន់សភា ប៉ុន្ដែទំនងជាមិនត្រូវបានអនុម័ត
ស្ដុកហូម៖ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់របស់ខ្លួនកាលពីថ្ងៃចន្ទ រដ្ឋាភិបាលហ្វាំងឡង់បានដាក់ជូនសភានូវសេចក្តីព្រាងសំណើស្តីពីការចូលជាសមាជិករបស់ប្រទេសនេះទៅកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានសភាបានឲ្យដឹងថា លោកមានបំណងស្នើឱ្យសមាជិកសភា មិនអនុម័តលើសំណើនេះ ក្នុងករណីដែលគ្មានការផ្តល់សច្ចាប័ន ពីរដ្ឋសមាជិកណាតូទាំងអស់នោះ។ មកទល់នឹងពេលនេះ ប្រទេសចំនួន ២៨ ក្នុងចំណោមរដ្ឋចំនួន ៣០ របស់សម្ព័ន្ធភាពបានផ្តល់សច្ចាប័នលើការចូលជាសមាជិករបស់ហ្វាំងឡង់។ រដ្ឋមន្ត្រីការបរទេសលោក Pekka Haavisto បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា វាមានសារៈសំខាន់ សម្រាប់សភាក្នុងការមានពេលវេលាគ្រប់គ្រាន់ដើម្បីដំណើរការសំណើនេះ។...