ប្លែកៗ
អធិរាជ Peter III សោយរាជ្យបានមួយរយៈខ្លី តែល្បីឈ្មោះ ដោយសារ ព្យួរ ក សត្វកណ្តុរ ជាសាធារណៈ
ក្នុងប្រវត្តិសាស្រ្តរុស្ស៊ី មានរឿងចម្លែក និងហួសចិត្តមួយដែលអធិរាជ Peter III បានកាត់ទោសប្រហារជីវិតព្យួរ ក សត្វកណ្តុរមួយក្បាល ដាក់បង្ហាញជាសាធារណៈ រយៈពេល ៣ថ្ងៃ។ រឿងនេះ បានកើតឡើងក្នុងឆ្នាំ១៧៦២ ក្រោយពេលដែលសត្វកណ្តុរនោះ បានខាំស៊ីក្បាលកងទ័ពតុក្កតា ដែលស្តេច Peter III ស្រឡាញ់ជាទីបំផុត។ សត្វកណ្តុរនេះ ត្រូវបានចោទប្រកាន់ថា បានបំពានច្បាប់កងទ័ព...