ព័ត៌មានអន្តរជាតិ
COVID-19៖ ការពន្យាពេលប្រើថ្នាំ Pfizer jab លើកទី២ អាចធ្វើឲ្យមនុស្សវ័យចំណាស់ ប្រឈមនឹងការឆ្លងមេរោគអាហ្រ្វិកខាងត្បូង
អង់គ្លេស៖ ការស្រាវជ្រាវថ្មីបានបង្ហាញថា ការពន្យារពេលកម្រិតថ្នាំ Pfizer jab ទី២ ដែលជាយុទ្ធសាស្ត្ររបស់ រដ្ឋាភិបាលបច្ចុប្បន្នអាចធ្វើឲ្យអ្នកជំងឺ វ័យចំណាស់មួយចំនួនប្រឈម នឹងការឆ្លងមេរោគដោយវ៉ារ្យ៉ង់អាហ្វ្រិកខាងត្បូង យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ ការធ្វើតេស្តិ៍ដោយអ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Cambridge បានបង្ហាញថា វ៉ាក់សាំងមួយដូសមិនអាចជំរុញប្រព័ន្ធភាពស៊ាំ ផលិតអង្គបដិប្រាណបានគ្រប់គ្រាន់ ដើម្បីសម្លាប់មេរោគនោះទេ។ យោងតាមទិន្នន័យបឋម នៃការសិក្សាមិនទាន់ត្រូវបានពិនិត្យឡើងវិញថា មានតែចាក់លើកទី២...