ព័ត៌មានអន្តរជាតិ
មន្ត្រីប៉ូលីសត្រូវបានបណ្តេញចេញ ពីការងារដោយសារ មិនអើពើនឹងការប្លន់នៅ LA ព្រោះហ្គេម Pokemon Go
LA៖ យោងតាមឯកសាររបស់តុលាការដែលចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា មន្ត្រី២នាក់នៅនាយកដ្ឋានប៉ូលីស Los Angeles (LAPD) ត្រូវបានបណ្តេញចេញពីការងារ ពីព្រោះមិនអើពើនឹងការប្លន់ ដោយសាតែអ្នកទំាង២នាក់កំពុងបើកដំណើរការដើម្បីលេងហ្គេម Pokemon Goទៅវិញ ។ ឯកសាររបស់តុលាការបង្ហាញថា បុរសទាំងនោះគឺលោក Louis Lozano និងលោក Eric Mitchell បានបាត់បង់ការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការប្រព្រឹត្តខុសច្រើនដងដែលមានមួយផ្នែកដោយផ្អែកលើការកត់ត្រាពួកគេនៅក្នុងរថយន្តល្បាតរបស់ពួកគេ។ ប្រព័ន្ធវីដេអូក្នុងរថយន្តឌីជីថល (DICVS)...