ផ្សេងៗ
មានដឹងថា ទ្វីបណាដែលមនុស្សលោក ទៅដល់ក្រោយគេទេ?
តាំងពីកកើតមក មនុស្សតែងតែត្រាច់ចរស្ទើរតែគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក ហើយតែមានកន្លែងមួយចំនួនដែលមនុស្សមិនទាន់ទៅដល់។ រហូតដល់ឆ្នាំ ១៨៤០ មាននាវាអាមេរិកដឹកនាំដោយលោក Charles Wilkes បានរកឃើញនូវទ្វីបមួយថ្មីទៀតដែលមានលក្ខណៈជាទឹកកក។ ទ្វីបនោះមានឈ្មោះថា ទ្វីបអង់តាកទិច។ លោកបានចេញដំណើរពីសហរដ្ឋអាមេរិកនៅឆ្នាំ ១៨៣៨ ដោយចុះតាមមហាសមុទ្រប៉ាស៊ីហ្វិកឆ្ពោះទៅអាមេរិកខាងត្បូង ឆ្លងកាត់កោះ Polynesia ហើយបន្តទៅដែនដីអូស្ត្រាលី។ នាវារបស់លោកបានធ្វើដំណើរទៅភាគត្បូងទីក្រុងស៊ីដនី អូស្ត្រាលី។ ពេលនោះលោក Wilkes ក៏បានសង្កេតឃើញជញ្ជាំងទឹកកកនៅជ្រោយសមុទ្រ...