បច្ចេកវិទ្យា
ឡានអគ្គិសនី Porsche នឹងអាចបើកដល់ចម្ងាយ ១៣០០គ.ម ហើយចំណាយពេលសាកពេញ តែ ១៥នាទីតែប៉ុណ្ណោះ
ស្វករបច្ចេកវិទ្យាអាគុយរបស់ Porsche បានអះអាងថា រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនខ្លួននាពេលអនាគតដ៏ខ្លី នឹងអាចបំពាក់អាគុយដែលមានសមត្ថភាពផ្ទុកភ្លើងបានខ្លាំងធ្វើដំណើរបានដល់ចម្ងាយ ១៣០០គីឡូម៉ែត្រ ជាពិសេសប្រើពេលក្រោម ១៥នាទីប៉ុណ្ណោះ ក្នុងការសាកឱ្យបានពេញ។ យោងតាមទស្សនាវដ្តី Porsche Engineer អ្នកជំនាញបានពន្យល់ថា បច្ចុប្បន្ន លីចូមគឺត្រូវបានប្រើប្រាស់សម្រាប់បច្ចេកវិទ្យាអាគុយរថយន្តអគ្គិសនី ប៉ុន្តែសមត្ថភាពវានៅមានកម្រិត។ យ៉ាងណាមិញ នាពេលខាងមុខ គេគ្រោងនឹងប្រើប្រាស់ ស៊ីលីខុន អាណូត (silicon...