ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ និងឆ្លើយតបទៅនឹងបញ្ហាដែលកើតមានឡើងចំពោះក្រុមអតិថជនគោលដៅ អង្គការ ភី អេស អាយ កម្ពុជា បានខិតខំស្វែងរកផលិតផលថ្មីៗដែលផ្តល់នូវជម្រើសល្អៗ និងអត្ថប្រយោជន៏ឲកាន់តែច្រើនដល់អ្នកប្រើប្រាស់ប្រកបដោយ គុណភាព និងសុវត្ថិភាព ជាពិសេសបញ្ហាដែលនាំឲរំខាននៅពេលរួមភេទ ដូចជាក្រហាយ ស្ងួត និងឈឺចាប់លើប្រដាប់បន្តពូជ ដែលជាកត្តាធ្វើអោយប៉ះពាល់ដល់ការទំនាក់ទំនងរវាងដៃគូស្នេហា មិនថាចំពោះ បុរសៗ ស្រ្តីៗ ឬក្រុមបុរសៗដែលស្រលាញ់បុរសភេទដូចគ្នានោះទេ។ ថ្ងៃសុក្រ...
មនុស្សម្នាក់ៗខំប្រឹងធ្វើការរកស៊ីប្រចាំថ្ងៃ ដើម្បីចញ្ចឹមជីវិត និងគ្រួសារ ចង់មានកិត្តិយស កេរ្ត៍ឈ្មោះ និងទ្រព្យសម្បត្តិ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះ ពួកគេក៏មិនភ្លេចគឺការរួមភេទ។ ការរួមភេទ ត្រូវបានមនុស្សភាគច្រើននិយាយថា ជារឿងមិនអាចខ្វះបាន វាហាក់បីដូចជាការញាំអាហារប្រចាំថ្ងៃផងដែរ។ ដៃគូសង្សារ ប្តីប្រពន្ធក៏ដោយ សុទ្ធតែប្រាថ្នាចង់បានសុភមង្គល រីករាយសប្បាយចិត្ត ជាពិសេសចង់ឲ្យដៃគូដែលរស់នៅជាមួយគ្នាកាន់តែមានភាពផ្អែមល្ហែម អារម្មណ៍ស្និទ្ធស្នាល ហើយពួកគេភាគច្រើនតែងតែបារម្ភខ្លាចនៅពេលពួកគេរួមភេទមិនអាចបំពេញចិត្តរបស់ដៃគូឲ្យបានសប្បាយរីករាយ និងឈានដល់ចំណុចកំពូលបាន។ មនុស្សភាគច្រើនតែងគិតថាការប្រើប្រាស់ស្រោមអនាម័យ គឺមានអារម្មណ៏រំខាន...
នាពេលបច្ចុប្បន្នការមានកូនតាមបំណងប្រាថ្នា គឺជាការងាយស្រួលបំផុតសម្រាប់មនុស្ស នាយុគសម័យបច្ចេកវិទ្យានេះ ដោយសារតែពួកគេបានយល់ដឹង និងអាចជ្រើសរើសយកមធ្យោបាយពន្យារកំណើតមានច្រើន ដូចជាការប្រើប្រាស់ស្រោមអនាម័យ ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន និងមធ្យោបាយពន្យារកំណើតផ្សេងៗជាច្រើនទៀត។ ដោយឡែក ចុះបើចំពោះអ្នកដែលមិនទាន់ចង់មានផ្ទៃពោះ តែបែរជារួមភេទជាមួយដៃគូហើយភ្លាត់ស្នៀត ឬភ្លេចមិនបានការពារទុកជាមុន ថែមទាំងមិនដឹងពីវីធីសាស្ត្រការពារកុំឱ្យមានកូន តើត្រូវធ្វើយ៉ាងណាទៅ ហើយប្រើមធ្យោបាយអ្វីទើបអាចជួយបាន? ពាក់ព័ន្ធទៅនឹងបញ្ហាចោទមានឡើងខាងលើ ពេលនេះលែងជាក្តីបារម្ភទៀតហើយ ពីព្រោះថា ថ្នាំគ្រាប់ការពារកំណើតបន្ទាន់ OK...