បច្ចេកវិទ្យា
5G ក្រៅពីលឿន តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វី? ចុះអ្នកត្រៀមខ្លួនរួចឬនៅ?
5G ជាបច្ចេកវិទ្យាទំនាក់ទំនងថ្មី មានល្បឿនលឿនជាង 4G កំពុងប្រើសព្វថ្ងៃ ១០០ ដង ហើយជាមួយល្បឿនប៉ុននេះ វេជ្ជបណ្ឌិតអាចវះកាត់ពីចម្ងាយ វត្តមាននៃទីក្រុងឆ្លាតវៃ និងភាពអស្ចារ្យជាច្រើនទៀតនៃបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនឹងភាពអស្ចារ្យនេះ ភាពភ័យខ្លាចនៃផលប៉ះពាល់របស់វាក៏កើតឡើងផងដែរ។ ដូចដែលបានលើកឡើងមកខាងលើ ល្បឿនដ៏លឿនមួយនេះ មិនត្រឹមតែធ្វើឲ្យយើងអាចប្រើអ៊ីនធឺណិតបានស្រួលចិត្តនោះទេ វាក៏កាត់បន្ថយរយៈពេលឆ្លើយតប (Respond time) ឲ្យនៅទាបបំផុតត្រឹម 1ms។ ល្បឿនឆ្លើយតបកាន់តែលឿន...