កីឡា
Robben សម្រេចចិត្តចូលនិវត្តន៍ ជាលើកទីពីរ ដោយសារកត្តា២នេះ
ខ្សែបម្រើប្រយុទ្ធ Arjen Robben បានប្រកាសព្យួរស្បែកជើង ជាលើកទីពីរ ក្នុងវ័យ៣៧ឆ្នាំ។ អតីតជម្រើសជាតិហូឡង់រូបនេះ ដំបូងឡើយ ធ្លាប់បានប្រកាសចូលនិវត្តន៍ម្ដងហើយ កាលពីឆ្នាំ២០១៩ មុនពេលសម្រេចចិត្ត ត្រឡប់មកលេងវិញចូលរួមជាមួយក្លឹប Groningen កាលពីរដូវកាលមុន ។ បញ្ហារបួសច្រើន និងជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងរំខានដល់ការលេង បានធ្វើឲ្យ Robben សម្រេចចិត្តប្រកាសចូលនិវត្តន៍ម្ដងទៀត កាលពីម្សិលមិញ។...