ព័ត៌មានអន្តរជាតិ
អឺរ៉ុប និងអាមេរិក បានត្រឹមអាម៉ាសនិងបំផ្លាញដោយខ្លួន ឯងទាំងដែលរុស្សីមិនបានបាញ់ចេញ មួយគ្រាប់ណាឡើយ
បរទេស៖ ទីបំផុតសេចក្តីថ្លែងការណ៍មួយដោយក្រសួងការបរទេសរបស់រុស្សីបាន ធ្វើឡើងកាលពីថ្ងៃទីអង្គារម្សិលមិញនិងដោយបានហៅថ្ងៃទី១៥ ខែកុម្ភៈថា ជាថ្ងៃបរាជ័យដ៏ធ្ងន់ធ្ងរនៃបណ្តាប្រទេសអឺរ៉ុប ចំពោះការឃោសនាសង្គ្រាមរបស់ខ្លួន ចំពោះបញ្ហាអ៊ុយក្រែននិងរុស្សី។ យោងតាមការចេញផ្សាយរបស់ RT.com បានសរសេរថាក្នុងពេលដែលរុស្សីបានប្រកាសក្នុងការដកទ័ព របស់ខ្លួនចេញពីតំបន់ព្រំដែនក្រោយបញ្ចប់ទៅនៃសមយុទ្ធយោធានោះ រដ្ឋាភិបាលក្រុងមូស្គូបានហៅការព្យាករណ៍ ទាំងឡាយដោយអឺរ៉ុប និងអាមេរិកគឺជាបរាជ័យដ៏ធ្ងន់ធ្ងរដែលរុស្សីមិនទាន់បានធ្វើអ្វីសោះ ឬសូម្បីតែបានបាញ់គ្រាប់ ពិតចេញបានគ្រាប់ណាឡើយ។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្សីលោកស្រី Maria Zakharova បានធ្វើការទិះតៀនយ៉ាងខ្លាំងទៅនឹងរបាយការណ៍ជាច្រើនសប្តាហ៍ចុងក្រោយនេះ ដោយអាមេរិក និងអឺរ៉ុប...