កីឡា
Sabitzer កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ខណៈ Bayern ទាមទារតម្លៃខ្លួនជាង២០លានផោន
ក្លឹបបិសាចក្រហម Man UTD នឹងត្រូវចំណាយលុយទៅឲ្យក្លឹប Bayern Munich យ៉ាងហោចណាស់២២លានផោនប្រសិនបើចង់បានកុងត្រារបស់កីឡាករ Marcel Sabitzer ដាច់ពីអាល្លឺម៉ង់។ ស្ថានភាពរបស់កីឡាករអាល្លឺម៉ង់ រូបនេះកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ នៅឡើយខណៈដែលការចរចាទើបតែបានចាប់ផ្តើមហើយកុងត្រាខ្ចីជើងរបស់គាត់ នឹងត្រូវបញ្ចប់ទៅនៅចុងរដូវកាលនេះទៅហើយ។ កីឡាករខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ដោយសារតែកំពុងមានរបួសផងនិងមានវ័យចំណាស់បន្តិចទៅហើយផងខណៈដែល Man UTD នៅស្ទាក់ស្ទើរមិនចង់ ចំណាយប្រាក់ក្នុងទំហំនេះឡើយ៕ប្រែសម្រួល៖ស៊ុនលី