កីឡា
ប៉ូឡូញទំនងជាដេញ Santos ចេញពីតំណែងគ្រូបង្វឹក
សហព័ន្ធបាល់ទាត់ប៉ូឡូញដែលទទួលបន្ទុកក្រុមជម្រើសជាតិទំនងជានឹងដេញ លោក Fernando Santos ចេញពីតំណែងគ្រូបង្វឹករបស់ខ្លួននៅពេលឆាប់ៗខាងមុខ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano ក្នុងថ្ងៃនេះ។ ទម្រង់លេងការពាររបស់លោក Santos ត្រូវបានអ្នកគាំទ្រ និងមហាជននៅប៉ូឡូញហាក់បីដូចជាមិនពេញចិត្ត ព្រោះតែមិនបានបង្ហាញលទ្ធផលល្អប្រសើរក្នុងការប្រកួតម្ដងៗ។ ជាពិសេសថ្មីនេះ ប៉ូឡូញមិនអាចយកឈ្នះក្រុមជម្រើសជាតិម៉ុលដូវ៉ា និងអាល់បានីជាដើម ដែលធ្វើឲ្យប៉ូឡូញទំនងជាមិនអាចជាប់បេក្ខភាពទៅលេងវគ្គជម្រុះ Euro 2024 ។ Santos...