ក្រុងប៉ារីស ៖ រដ្ឋាភិបាលរបស់ប្រទេសបារាំង កាលពីថ្ងៃអង្គារបានប្រកាស ឲ្យសាងសង់ចំណតអណ្តែតទឹកនៅទន្លេ Seine សម្រាប់ទស្សនិកជន ដែលធ្វើដំណើរតាមតាក់ស៊ី ហោះក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារី ២០២៤ ។ មន្ត្រីម្នាក់បាននិយាយថា ចំណតនេះប្រើប្រាស់ សម្រាប់ការចុះចតតាក់ស៊ីហោះ ក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសដែលប្រព្រឹត្តចាប់ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហា ក្រោយពីបញ្ចប់ការប្រកួតក៏អាចប្រើបានរហូតដល់ថ្ងៃទី ៣១ ខែធ្នូ...
ប៉ារីស៖ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ បាននិយាយថា ពិធីបើកសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ដែលគ្រោងធ្វើនៅលើដងទន្លេ Seine អាចត្រូវបានផ្លាស់ប្តូរជំនួសវិញទៅកាន់ពហុកីឡដ្ឋានជាតិរបស់ប្រទេស ប្រសិនបើការគំរាមកំហែងផ្នែកសន្តិសុខត្រូវបានគេចាត់ទុកថាខ្ពស់ពេក។ ប្រទេសបារាំងកំពុងមានការប្រុងប្រយ័ត្នផ្នែកសុវត្ថិភាពខ្ពស់នៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងប៉ារីស ត្រូវគេរំពឹងថានឹងទាក់ទាញអ្នកទស្សនារាប់លាននាក់មកប្រទេសនេះ។ការព្រួយបារម្ភអំពីសុវត្ថិភាពមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់សម្រាប់ពិធីបើកពិសេស ដែលពាក់ព័ន្ធនឹងទូកដឹកអត្តពលិកតាមដងទន្លេ Seine នៅលើក្បួនដង្ហែប្រវែង ៦ គីឡូម៉ែត្រ និងហ្វូងមនុស្សយ៉ាងច្រើនដែលមើលពីទំនប់។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបារាំង...