វត្តមានតារាចម្រៀងសហរដ្ឋអាមេរិក Selena Gomez និងអ្នកនិពន្ធចម្រៀង Benny Blanco ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពី តារាស្រីវ័យ ៣១ឆ្នាំរូបនេះ បញ្ចេញរូបស៊ីអារម្មណ៍លើបណ្ដាញសង្គម។ Gomez និង Blanco កាន់តែផ្អែមល្ហែមស្អិតល្មួត មិនអៀនខ្មាស់បង្ហាញជាសាធារណ។ ទំនាក់ទំនង selena និង Blanco វាហាក់ជាអារម្មណ៍ឆាប់ឆេះលឿនដូចភ្លើងចំបើងនៃទំនាក់ទំនងស្នេហា ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីសាមីខ្លួនថាពួកគេពិតជាទាក់ទងគ្នានៅឡើយទេ។ នៅក្នុងរូបថតដែលបានចែករំលែកនៅលើ Instagram Story...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងតារាសម្តែងដ៏ល្បីល្បាញអាមេរិក នាង Selena Gomez កំពុងបង្ហាញភាពស្មោះត្រង់ក្នុងការផលិតបទចម្រៀងរបស់នាងគឺបទ “Lose You to Love Me” ។ តារាចម្រៀង និងសម្ដែងវ័យ ៣០ ឆ្នាំរូបនេះបានចែករម្លែកវីដេអូមួយកាលពីថ្ងៃចន្ទលើ TikTok ដែលបង្ហាញពី “ពេលវេលាដ៏ស្មោះត្រង់បំផុត”...
“Selena Gomez: My Mind & Me” បានបើកវាំងនន រម្លឹកទៅអតីតកាលមួយចំនួន អំឡុងពេល Selena Gomez ធ្លាក់ក្នុងសភាពបាក់ទឹកចិត្តខ្លាំង រហូតព្យាបាលនៅមន្ទីរពេទ្យ កាលពីឆ្នាំ ២០១៨។ វីដេអូឯកសារលើ **Apple TV+** ដែលចេញផ្សាយនៅថ្ងៃសុក្រ បានបង្ហាញភស្តុតាងមួយចំនួន ចេញពី ការប្រគំតន្ត្រីទេសចរណ៍ របស់តារាចម្រៀងរូបនេះកាលពីឆ្នាំ ២០១៦។ អំឡុងពេលនោះ...
ថ្មីៗនេះតារាចម្រៀងអាមេរិក Selena Gomez បានថ្លែងប្រាប់ទៅកាន់ Good Morning America ថានាងផ្ដាច់ខ្លួនចេញពីបណ្ដាញសង្គមរស់នៅស្ងប់សុខក្នុងជីវិតប្រចាំថ្ងៃដ៏ល្អអស់រយៈពេលជាង៤ឆ្នាំមកហើយ។ តារាចម្រៀងល្បីឈ្មោះរូបនេះតែងតែសុំជំនួយពីអ្នកគ្រប់គ្រងរបស់នាង ប្រសិនបើនាងចង់ធ្វើបច្ចុប្បន្នភាពព័ត៌មានទៅកាន់អ្នកគាំទ្រ។ ការផ្ដាច់ខ្លួនចេញពីប្រព័ន្ធផ្សព្វផ្សាយធ្វើឱ្យ Selena Gomez មានអារម្មណ៍ស្រលាញ់ជីវិត មើលថែសុខភាពខ្លួនឯងបានល្អជាងមុន។ “ការធ្វើបែបនេះវាបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំទាំងស្រុង។ ខ្ញុំសប្បាយចិត្តដែលបានភ្ជាប់ទំនាក់ទំនងជា មួយមនុស្សខាងក្រៅកាន់តែច្រើន។ ខ្ញុំដឹងពីថាមពល និងរឿងល្អដែលបណ្ដាញសង្គម មានចំពោះ ពិភពលោក ប៉ុន្តែសម្រាប់ខ្ញុំ ការនិយាយទល់មុខជាមួយអ្នកដទៃពិតជាសំខាន់” តារាចម្រៀងស្រីរូបនេះបានថ្លែង។ តារាស្រីវ័យ...
Selena Gomez បានក្លាយជាបេក្ខភាព Grammy លើកដំបូងក្នុងអាជីពរបស់នាង ប៉ុន្តែនាងមិនមានសំណាងក្នុងការឈ្នះពានរង្វាន់ Grammy។ Selena Gomez បានទទួលការតែងតាំងសម្រាប់អាល់ប៊ុម Latin Pop សម្រាប់ Revelacíon បេក្ខភាព Grammy លើកដំបូងក្នុងអាជីពរបស់នាងបន្ទាប់ពីច្រៀងបាន១២ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ Selena Gomez មិនបានទទួលពានរង្វាន់ណាមួយពីកម្មវិធី Grammy នោះទេ។ នៅលើបណ្ដាញសង្គម អ្នកគាំទ្រតារាចម្រៀងវ័យ ២៩ ឆ្នាំរូបនេះ...
អាមេរិក ៖ ទម្រាំបានដូចសព្វថ្ងៃនេះតារាចម្រៀង Selena Gomez បានឆ្លងកាត់ឧបសគ្គជាច្រើនក្នុងជីវិត ហើយរាល់ពេលនាងតែងប្រាប់គ្រប់គ្នាថានាងមានថ្ងៃនេះដោយ ការជម្រុញលើកទឹកចិត្តពីមនុស្សសំខាន់គឺម្តាយរបស់នាង ។ មកដឹងរឿង ៣យ៉ាង ដែលម្ដាយរបស់ Selena តែងបង្រៀនឱ្យកូនរស់ នឹងរឹងមាំដូចសព្វថ្ងៃ 1 និយមន័យនៃស្ត្រីខ្លាំង Selena បានលើកឡើងថា “ម្ដាយរបស់ខ្ញុំគឺជាស្រ្តីដែលបានក្លាយជាអ្នកម្ដាយក្មេងវ័យទាំងខ្លួនមានអាយុ ១៦ឆ្នាំ តស៊ូប្រកបការងារ...