កីឡា
កម្ពុជា ចង់បង្កើតប្រវត្តិសាស្រ្ត ជាថ្មីម្តងទៀតនៃ 19th ASIAN Games Hangzhou 2022 នៅប្រទេសចិន
ភ្នំពេញ៖កីឡាករ-កីឡាការិនី គ្រូបង្វឹក និងមេដឹកនាំកីឡានរណាក៏មានមហិច្ឆតារបង្កើតនូវប្រវត្តិសាស្រ្តសម្រាប់ព្រឹត្តិការណ៍ប្រកួតធំៗដែរនោះគឺការបង្កើននូវចំនួនមេដាយឲ្យបានលើសពីការប្រកួតមុនៗ ទោះបីកាលពីទសវត្សឆ្នាំ៦០ កម្ពុជាធ្លាប់ប្រចែងបានមេដាយក៏ពិតមែន តែបានត្រឹមមេដាយប្រាក់ និងមេដាយសំរិទ្ធប៉ុណ្ណោះ ។ កម្ពុជាបានបង្កើតឡើងនូវប្រវត្តិសាស្ត្រលើដំបូងនៅក្នុងការប្រកួតកីឡាអាស៊ីលើកទី១៧នៅសាធារណរដ្ឋកូរេដែលកីឡាការិនីតេក្វាន់ដូWT (World Taekwondo) កីឡាការិនី ស៊ន សៀវម៉ី ប្រជែងបានមេដាយមាស ។ ៤ឆ្នាំក្រោយមកទៀតគឺនៅឆ្នាំ២០២៨ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី(ASIAN Games)លើកទី១៨ ធ្វើនៅប្រទេសហ្វីលីពីនកម្ពុជាប្រជែងបានមេដាយមាសចំនួន២គ្រឿងគឺកីឡាការិនី ជេសាខាន់ ប្រភេទកីឡាប្រយុទ្ធជីជិតស៊ូកីឡាការិនីរូបនេះដណ្ដើមបានមេដាយមាស១គ្រឿងនិងកីឡាករម៉ូតូទឹក...