សិល្បៈ និង កម្សាន្ត
តារាម៉ូដែលនាង Linda Evangelista បង្ហាញមុខតុលាការជុំវិញនីតិវិធីកែសម្ផស្ស
យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា កំពូលតារាបង្ហាញម៉ូតកាណាដានាង Linda Evangelista បានបង្ហាញវត្តមានដោះស្រាយរឿងក្តីតាមផ្លូវច្បាប់ បន្ទាប់ពីនាងអះអាងថា នាងត្រូវបានទុកឲ្យខូចទ្រង់ទ្រាយជាអចិន្ត្រៃយ៍ដោយនីតិវិធីកែសម្ផស្ស។ អតីតតារាបង្ហាញម៉ូដរូបនេះបាននិយាយថា ការព្យាបាលដោយប្រើខ្លាញ់មិនកកបានបំផ្លាញជីវភាពរបស់នាង ហើយនាំឲ្យនាងក្លាយជាអ្នកបួសអស់រយៈពេលជាច្រើនឆ្នាំ។ ចំណែក Sky News បានឃើញឯកសារបញ្ជាក់ថា សំណុំរឿងត្រូវបានដោះស្រាយនៅក្រៅតុលាការ ហើយភាគីទាំងសង្ខាងនឹងបង់ថ្លៃសេវាផ្លូវច្បាប់រៀងៗខ្លួន។ តារាម៉ូដែលស្ត្រីវ័យ ៥៧ ឆ្នាំរូបនេះរួមជាមួយនឹងតារាជាច្រើនរួមមាន Naomi Campbell, Cindy...