បច្ចេកវិទ្យា
អ្នកជំនាញបង្ហាញការហោះហើរ តាមលំហអាចកាត់បន្ថយ ពេលវេលាហោះហើរ ក្នុងរយៈពេល ១០ ឆ្នាំ
អង់គ្លេស៖នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា រយៈពេលហោះហើរពាណិជ្ជកម្មអាចត្រូវបានកាត់ បន្ថយច្រើនជាង ២០ ដងក្នុងរយៈពេលមួយទសវត្សរ៍ បន្ទាប់ពីផែនការដ៏មានមហិច្ឆតាក្នុងការដឹកជញ្ជូនអ្នកដំណើរទៅកាន់ ប្រទេសផ្សេងទៀតតាមរយៈលំហ។ អ្នកជំនាញខាងអាកាសចរណ៍កំពុង ស្រាវជ្រាវពីរបៀបដែលពលរដ្ឋសាមញ្ញអាចស៊ូ ទ្រាំនឹងរយៈពេលខ្លីក្នុងទំនាញផែនដីនៅពេលធ្វើដំណើរឆ្ងាយ ដូចជារវាងចក្រភពអង់គ្លេស និងអូស្ត្រាលីជាដើម។ ជាធម្មតា ការហោះហើរពីទីក្រុងឡុងដ៍ទៅកាន់ទីក្រុងស៊ីដនីនៅលើយន្តហោះ ពាណិជ្ជកម្មត្រូវចំណាយ ពេលលើសពី ២២ ម៉ោង ប៉ុន្តែជើងហោះហើរ suborbital...