សិល្បៈ និង កម្សាន្ត
អស់ពីមានអ្នកឆ្លងកូវីដ ស្រាប់តែឮដំណឹងថា បុគ្គលិកប្រគំតន្ត្រីម្នាក់របស់ PSY ស្លាប់ក្នុងពេលរុះឆាក
បុគ្គលិកម្នាក់ដែលស្ថិតក្នុងក្រុមការងាររៀបចំឆាកប្រគំតន្ត្រី “Summer Swag 2022” របស់ PSY ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត ដោយសារហេតុការណ៍បាក់ឆាក ក្រោយកម្មវិធីចប់។ ផ្អែកតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានជាច្រើនបានរាយការណ៍ នៅថ្ងៃទី៣១ ខែកក្កដា បុរសជនជាតិម៉ុងហ្គោលីម្នាក់មានវ័យខ្ទង់ ២០ឆ្នាំជាង បានធ្លាក់ពីលើឆាកកម្ពស់ ២០ម៉ែត្រ ខណៈខ្លួនកំពុងរុះរើប៉មភ្លើង ដែលបានដំឡើងសម្រាប់កម្មវិធីប្រគំតន្ត្រី។ ភ្លាមៗ បុរសម្នាក់នេះក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដែលនៅក្បែរនោះ ប៉ុន្តែជាអកុសល លោកបានអស់ដង្ហើមទៅហើយ។ ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីការប្រគំតន្ត្រីដែលធ្វើឡើងកាលពីថ្ងៃទី ៣០ ខែកក្កដា។ ចំណែកឯ...