Event
Talentnet – របាយការណ៍ស្ទង់មតិធនធានមនុស្សបង្ហាញថា ជំនាញវិស្វកម្ម វិទ្យាសាស្ត្រ និងច្បាប់ទទួលបានប្រាក់បៀវត្សខ្ពស់ជាងគេ
តើអ្នកចង់បានប្រាក់បៀវត្សច្រើនមែនទេ? បើមែន ចូរចាប់យកជំនាញវិស្វកម្មមេកានិក វិស្វកម្មអេឡិចត្រូនិក ច្បាប់ ឬជំនាញផ្នែកវិទ្យាសាស្ត្រទៅ ។ នេះជាសារណែនាំពី Talentnet ដែលជាក្រុមហ៊ុនពិគ្រោះ យោបល់ផ្នែកធនធានមនុស្សឈានមុខគេនៅក្នុងតំបន់ដែលបច្ចុប្បន្នកំពុងចាប់ផ្ដើមដំណើរការនៅក្នុងប្រទេសកម្ពុជា។ការដាក់ដំណើរការនៅក្នុងប្រទេសកម្ពុជាគឺដើម្បីផ្ដល់សេវាធនធានមនុស្សតាមតម្រូវការ និងវិធីសាស្ត្រដែលមានវិញ្ញាបនបត្រពីអន្តរជាតិសម្រាប់សេវាគ្រប់គ្រងធនធានមនុស្សដល់បណ្ដាក្រុមហ៊ុនក្នុងស្រុក ។ ការពង្រីកវត្តមានរបស់ក្រុមហ៊ុនមកដល់ទីផ្សារកម្ពុជាជាការគាំទ្រចំពោះការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ។ យោងតាមការស្ទង់មតិប្រាក់ឈ្នួលសរុបរបស់ Talentnet Mercer ដែលបានធ្វើឡើងកាលពីឆ្នាំ ២០២៣ ទិន្នន័យប្រមូលនៅក្នុងទីផ្សារកម្ពុជាបង្ហាញថា អាជីពការងារក្នុងជំនាញវិស្វកម្មអេឡិចត្រូនិក...