ព័ត៌មានអន្តរជាតិ
កាសែត The Bloomberg៖ ពលរដ្ឋបារាំង មានទ្រព្យច្រើនអាចនាំគ្នាចាកចេញពីប្រទេស
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត The Bloomberg បានសរសេរថា ក្រុមជនជាតិបារាំងដែលមានទ្រព្យសម្បត្តិច្រើនជាង គេជាច្រើនរបស់ប្រទេសបារាំង អាចពិចារណាចាកចេញពីប្រទេសនេះ ជុំវិញការព្រួយបារម្ភអំពីអស្ថិរភាពនយោបាយ និងការរំពឹងទុកនៃការកើនឡើងពន្ធខ្ពស់នៅក្នុងការបោះឆ្នោតសភានាពេលថ្មីៗនេះ ។ ការបោះឆ្នោតនាពេលថ្មីៗនេះ បានធ្វើឲ្យគ្មានគណបក្សណា មួយមានសំឡេងភាគច្រើនដាច់ខាត ដែលធ្វើឲ្យសភាត្រូវព្យួរ ប៉ុន្តែសម្ព័ន្ធភាពឆ្វេងនិយមបានយកអាសនៈ ច្រើនជាងគេទៅហើយមកទល់បច្ចុប្បន្ន។ ក្នុងក្រុមអ្នកជំនាញទីប្រឹក្សាផ្នែកទ្រព្យសម្បត្តិ ជាច្រើនបាននិយាយថា អតិថិជនជាច្រើនដែលភ័យស្លន់ស្លោរបស់ពួកគេបានចាប់ផ្តើមផ្ទេរទុនទៅក្រៅប្រទេសរួចហើយ ហើយបានចាប់ផ្តើមរកមើលការធ្វើចំណាកស្រុកដែលអាចធ្វើទៅបាននៅពេលបន្ទាប់គ្នា។...