សិល្បៈ និង កម្សាន្ត
៧ ដងហើយ Jessi កំពូលតារាស្រីលះជាងគេប្រចាំ K-Pop ក្លាហានធ្វើ មិនខ្វល់អ្នកណាទាំងអស់
ដូចអ្នកគាំទ្រ K-Pop ជ្រាបស្រាប់ថា ស្ថិតក្នុងវិស័យនេះ តារាៗទាំងអស់ ត្រូវប្រយ័ត្នប្រយែងគ្រប់សកម្មភាព និងពាក្យសម្ដីដែលបាននិយាយចេញ។ ប៉ុន្តែលើកលែង Jessi ចេញ ដោយសារអ្នកណាក៏បានដឹងថា តារាស្រីរូបនេះ រស់នៅជាមួយនឹងចរិតពិត នាងពុំចេះសម្ដែង និងមិនចេះលាក់លៀមឡើយ។ នាងធ្លាប់ទម្លាយគ្មានសល់ តាំងពីស្តង់ដារសម្រស់ (ការកែសម្ផស្ស) រហូតដល់ ប្រវត្តិស្នេហា។ ខាងក្រោមនេះ គឺជា ការពិតទាំង ៧ ដែលនាងងើបឈរប្រឆាំងនឹងការរំពឹងទុកពីមហាជន សម្រាប់តារា K-Pop៖ ១. និយាយដោយបើកចំហអំពីការវះកាត់កែសម្ផស្សរបស់នាង...