តូក្យូ៖ប្រធានគណៈកម្មាធិការរៀបចំការប្រកួត Tokyo Games បានសន្យាថា នឹងចាត់វិធានការដែលអាចធ្វើទៅបាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 សម្រាប់រៀបចំការប្រកួតប៉ារ៉ាឡាំពិកប្រកប ដោយសុវត្ថិភាពសម្រាប់អ្នកចូលរួម និងសាធារណជនជប៉ុននៅមុនថ្ងៃបើកព្រឹត្តិការណ៍ពិភពលោកដ៏ធំបំផុត សម្រាប់អត្តពលិកជនពិការ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោកស្រ្តី Seiko Hashimoto បានប្រាប់សន្និសីទសារព័ត៌មានមួយថា យើងនឹងការពារការប្រកួតកីឡានឹងបើកនៅថ្ងៃនេះរហូតដល់ទីបញ្ចប់ហើយដឹកនាំពួកគេឆ្ពោះទៅរកភាពជោគជ័យ។ លោកស្រី្តHashimoto បានបន្តថា គណៈកម្មាធិការនេះនឹងពង្រឹងវិធានការទប់ទល់នឹងមេរោគឆ្លងពីការប្រកួតកីឡាអូឡាំពិក ព្រោះកីឡាករប៉ារ៉ាឡាំពិកជាច្រើនមានបញ្ហាសុខភាព។ ចំនួនអ្នកឆ្លងប្រចាំថ្ងៃបានកើនឡើងជិត៣ដង...
តូក្យូ៖កីឡាករគុនដាវ ឬកីឡាចាក់សាប Cheung Ka-long មកពីហុងកុងប្រទេសចិន បានបង្កើតប្រវត្តិសាស្រ្តក្រោយពី ឈ្នះមេដាយមាសលើវិញ្ញាសាឯកត្តជនបុរសនៃព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ កីឡាករគុនដាវ Cheung វ័យ ២៤ ឆ្នាំគឺជាម្ចាស់មេដាយមាស អូឡាំពិកដំបូងគេបង្អស់ របស់ហុងកុងនៅពេលដែលរូបលោកបានផ្តួលកីឡាករគុនដាវអ៊ីតាលី Daniele Garozzo ក្នុងលទ្ធផល ១៥-១១ ធ្វើឲ្យកីឡាករអ៊ីតាលី...
គូឡាឡាំពួរ៖ប្រធាន និងនាយកប្រតិបត្តិគណៈកម្មាធិការរៀបចំការប្រកួត កីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ ២០២០ លោក Toshiro Muto បានបដិសេធការ អះអាងថា ប្រទេសចំនួន ១០ រួមទាំងប្រទេសម៉ាឡេស៊ីនឹងត្រូវ បានហាមឃាត់មិនឲ្យចូលរួមប្រកួតកីឡាអូឡាំពិកនៅខែក្រោយដោយសារតែការ កើនឡើងនូវករណីមេរោគ Covid-19 នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រ thevibes នៅថ្ងៃទី៩ណ ខែមិថុនា ឆ្នាំ២០២១។...
តូក្យូ៖មន្រ្តីដែលបានដឹងអំពីផែនការ នៃការប្រកួតបាននិយាយថា បុគ្គលិក និងកម្មករព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូ នៅប្រទេសជប៉ុនរួមទាំងអ្នកធ្វើការមកពីបរទេសនឹងត្រូវប្រមូលសំណាកទឹកមាត់ដោយខ្លួនឯងសម្រាប់ ការធ្វើតេស្តិ៍រកមេរោគ COVID-19 យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌ អនាមិកបាននិយាយថា ជំនួសឲ្យការរៀបចំ កន្លែងពិសេសដើម្បីប្រមូលសំណាកអ្នករៀបចំគ្រោងនឹងចែកចាយ ប្រអប់សម្រាប់ ដាក់នៅទីតាំងមួយក្នុងចំណោម ៦០ ទីតាំងរួមទាំងសណ្ឋាគារ និងកន្លែងនានា។ គណៈកម្មាធិការរៀបចំការប្រកួតកីឡារដូវក្តៅនេះប៉ាន់ប្រមាណថា ចំនួនមន្ត្រី និងពលករ...