កីឡា
អតីតអ្នកចំបាប់បុរាណរបស់ជប៉ុនស៊ូម៉ូ Toyonoumi ទទួលមរណភាពក្នុងអាយុ ៥៦ឆ្នាំ
តូក្យូ៖ លោក Toyonoumi ដែលជាអ្នកចំបាប់បុរាណរបស់ជប៉ុនស៊ូម៉ូ “Sumo” ប្រភេទធ្ងន់បំផុតបានទទួលមរណភាពដោយសារជំងឺកាលពីថ្ងៃសៅរ៍នៅពេលលោកមានអាយុ ៥៦ ឆ្នាំយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោកមានស្រុកកំណើតខេត្ត Fukuoka ដែលមានឈ្មោះពិតថា Shinji Hamada មានទម្ងន់ជាង២០០ គីឡូក្រាម និងចូលរួមការប្រកួតចំនួន ៣០លើកផ្នែក makuuchi កំពូលមុនពេលចូលនិវត្តន៍នៅនិទាឃរដូវឆ្នាំ ១៩៩៩ ហើយលោកទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតរបស់លោកគឺ Maegashira...