បច្ចេកវិទ្យា
ប្រទេសជប៉ុន មានចេតនា ដាក់មនុស្សយន្ត TRANSFORMS នៅលើភពព្រះច័ន្ទ នៅឆ្នាំក្រោយ
ជប៉ុន៖ប្រទេសជប៉ុននឹងដាក់ មនុស្សយន្ត ដែលមានទំហំប៉ុនបាល់បោះមានឈ្មោះថា TRANSFO RMS នៅលើភពព្រះច័ន្ទដើម្បីរុករកផ្ទៃ ព្រះចន្ទ នៅឆ្នាំ២០២២ ជាការបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាអ្នកផ្តល់សេវាកម្មពាណិជ្ជកម្មដំបូងគេបង្អស់ សម្រាប់បេសកកម្មភពព្រះច័ន្ទរបស់រដ្ឋាភិបាលនៅក្នុងប្រទេសជប៉ុននេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារអវកាសជប៉ុន និងភ្នាក់ងាររុករកអវកាសជប៉ុន កំពុងធ្វើការជាមួយក្រុមហ៊ុនរ៉ូបូតជប៉ុនដើម្បីប្រើឧបករណ៍យកដីHAKUTO-R ដាក់មនុស្សយន្តនៅលើភពព្រះច័ន្ទនៅឆ្នាំក្រោយ។ យន្តនេះមានអង្កត់ផ្ចិត ៣ អ៊ីញប្រហែលនឹងបាល់បោះ ចំណែកមនុស្សយន្តនឹងត្រូវនៅលើ ispace របស់ផ្កាយរណបបន្ទាប់មកដាក់ពង្រាយទៅភពព្រះច័ន្ទ។ នៅពេលកំពុងស្ថិតនៅលើភពព្រះច័ន្ទ...