គ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង និងចំពោះនរណាម្នាក់ ដោយមិនត្រៀមទុកជាមុន ដែលអាចបណ្តាលឱ្យមានរបួសផ្លូវកាយ របួសផ្លូវចិត្ត និងការបាត់បង់ហិរញ្ញវត្ថុ។ សម្រាប់ប្រជាជនកម្ពុជាភាគច្រើន ជាពិសេសអ្នកដែលធ្វើការក្នុងវិស័យក្រៅផ្លូវការ ឬរស់នៅក្នុងតំបន់ជនបទពួកគាត់ គឺពុំសូវទទួលបាន នូវការទទួលបានសេវាធានារ៉ាប់រង ប្រកបដោយគុណភាពនោះឡើយ។ ជាហេតុដូចនេះហើយទើប ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនផ្តល់សេវាកាបូបចល័តឈាន មុខគេបានចាប់ដៃគូជាមួយ ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ...
ភ្នំពេញ ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយ នៅកម្ពុជា ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសភាព ជាដៃគូ ជាមួយគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្សព្វផ្សាយ ចំណេះដឹង...
ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមកិច្ចសហការដៃគូជាផ្លូវការ ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ស្ថាបនា អាចដកសាច់ប្រាក់ពីភ្នាក់ងារ ទ្រូម៉ាន់នី ណាមួយក្នុងចំណោមភ្នាក់ងារទ្រូម៉ាន់នីជាង ១ម៉ឺនទីតាំងនៅទូទាំងប្រទេស ដែលមានភាពងាយស្រួលដូចទៅនឹងការដកប្រាក់ពីម៉ាស៊ីន អេធីអឹម (ATM) ដូច្នេះដែរ។...
ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ឥឡូវនេះកំពុងចូលរួមលើកកម្ពស់និងគាំទ្រដល់ប្រព័ន្ធទូទាត់ KHQR របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលជួយសម្រួលដល់ដំណើរការទូទាត់ប្រាក់សម្រាប់អតិថិជននៅតាមហាងទំនិញ និងភោជនីយដ្ឋានរាប់សិបម៉ឺនកន្លែងនៅទូទាំងប្រទេស។ ដើម្បីអបអរការដាក់ដំណើរការ TrueMoney Wallet KHQR នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ប្រាក់ជូនវិញភ្លាមៗរហូតដល់ ៥ដុល្លារលើការទិញទំនិញផ្សេងៗស្របតាមលក្ខខណ្ឌមួយចំនួនសម្រាប់អ្នកប្រើប្រាស់ TrueMoney Wallet ថ្មី...
ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងផ្តល់ជូនអ្នកទិញទំនិញ នូវប្រម៉ូសិនសម្រាប់ចុងសប្តាហ៍ នូវប្រាក់ត្រលប់មកវិញរហូតដល់ ៥ដុល្លារ សម្រាប់រាល់ការចំណាយចាប់ពី ២៥ដុល្លារឡើងទៅ ពីកិច្ចសហប្រតិបត្តិការរបស់ ក្រុមហ៊ុនជាមួយនឹងផ្សាម៉ាក្រូ (Makro)។ ការផ្តល់ជូនពិសេសនេះ គឺជាការចាប់ផ្តើមនៃកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ទ្រូម៉ាន់នី និងផ្សារម៉ាក្រូ ដែលក្រុមហ៊ុនទាំងពីរនេះមានប្រភព ពីក្រុមហ៊ុនមេតែមួយ ពោលគឺជាផ្នែកមួយនៃក្រុមហ៊ុន...
ឥឡូវនេះការកុម្ម៉ង់ម្ហូបពី Nham24 កាន់តែងាយស្រួលជាមួយនឹងប្រព័ន្ធទូទាត់តាមអនឡាញថ្មីពី TrueMoney ។ កិច្ចសហប្រតិបត្តិការថ្មីនេះគឺជាការសហការមួយក្នុងចំណោមការសហការជាច្រើនរបស់ទ្រូម៉ាន់នីដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនអតិថិជនដែលប្រើប្រាស់ TrueMoney Wallet នូវប្រព័ន្ធទូទាត់ប្រាក់ថ្មីដែលរំពឹងថានឹងអាចធ្វើឱ្យអតិថិជន ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងទូទាត់ប្រាក់បានយ៉ាងទូលំទូលាយតាមអនឡាញ។ ការចងសម្ពន្ធភាពជាមួយ Nham24 គឺជាការចុះអនុស្សរណៈថ្មីមួយទៀតក្នុងការចូលរួមទូទាត់តាមប្រព័ន្ធអនឡាញរបស់ទ្រូម៉ាន់នី។ ក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងសហការជាមួយ Nham24 ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេមួយ ដើម្បីពង្រីកបន្ថែមនូវវិធីទូទាត់ប្រាក់ដែលអតិថិជនត្រូវចំណាយលើការបញ្ជាទិញរបស់ពួកគេ។ ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន...
ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២៖ ធនាគារ កាណាឌីយ៉ា កំពុងសហការគ្នាជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្តល់សេវាដកប្រាក់ សម្រាប់អតិថិជននៅទូទាំងប្រទេស។ កិច្ចសហការថ្មីនេះធ្វើឡើងក្នុងគោលបំណងធ្វើឱ្យការដកប្រាក់ កាន់តែងាយស្រួលសម្រាប់អតិថិជនរបស់ធនាគារ កាណាឌីយ៉ា។ ឥឡូវនេះ អតិថិជនរបស់ធនាគារ កាណាឌីយ៉ា អាចផ្ទេរប្រាក់ដោយផ្ទាល់ពីកម្មវិធីធនាគារចល័តរបស់ខ្លួនទៅកាន់បងប្អូនក្រុមគ្រួសារ និងមិត្តភក្តិ ក្រោយមក ពួកគេអាចដកសាច់ប្រាក់តាមភ្នាក់ងារទ្រូម៉ាន់នីនៅទូទាំងប្រទេស។...
ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា។ លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា និងលោក អ៊ាប បូណារ៉ូ នាយកប្រតិបត្តិពាណិជ្ជកម្មរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី...
ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងពង្រីកវិសាលភាពសេវាផ្ញើប្រាក់អន្តរជាតិរបស់ខ្លួនតាមរយៈកិច្ចសហការជាមួយ Western Union ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ញើប្រាក់ដ៏ល្បីឈ្មោះលំដាប់ពិភពលោក។ សេវាថ្មីនេះកំពុងត្រូវបានផ្តល់ជូនដើម្បីជាអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងពិភពលោក។ ក្រុមហ៊ុន ទ្រូម៉ាន់នី ឥឡូវនេះកំពុងផ្តល់ជូនសេវាទទួលសាច់ប្រាក់សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដោយប្រើប្រាស់សេវាផ្ញើប្រាក់អន្តរជាតិរបស់ក្រុមហ៊ុន Western Union។ ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅនិងធ្វើការនៅក្រៅប្រទេស និងធ្វើដំណើរទៅក្រៅប្រទេស អាចប្រើប្រាស់សេវាផ្ញើប្រាក់ Western Union នៅទូទាំងពិភពលោកដើម្បីផ្ញើប្រាក់មកកាន់ក្រុមគ្រួសារ និងមិត្តភ័ក្តិនៅឯផ្ទះក្នុងប្រទេសកម្ពុជា។ ក្រុមគ្រួសារ...
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនទទួលបានកំណើនទ្វេដងនៃចំនួនគណនីថ្មីនៅឆ្នាំ២០២១។ លើសពីនេះទៀត ប្រតិបត្តិការរបស់អតិថិជនបានកើនឡើងប្រហែល ៤០%ក្នុងរយៈពេលដូចគ្នានេះ។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះបានមើលឃើញការកើនឡើងចំនួនគណនីថ្មី ១០៩ភាគរយនៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០។ ចំនួនប្រតិបត្តិការសរុបបានកើនឡើងជិត ១លានប្រតិបត្តិការនៅឆ្នាំ២០២១ ធៀបនឹងប្រតិបត្តិការនៅឆ្នាំ២០២០។ ក្រុមហ៊ុន ទ្រូម៉ាន់នី ជឿជាក់ថា ភាគច្រើននៃកំណើននេះត្រូវបានជំរុញដោយវិធានការសុវត្ថិភាពប្រឆាំងជំងឺកូវីដ-១៩ ដែលកើតមានដោយសារការបង្កើនការធ្វើទីផ្សារផលិតផលឌីជីថលក្នុងអំឡុងពេលរាតត្បាតជំងឺ។...