ព័ត៌មានអន្តរជាតិ
ប្រធានអាកាសធាតុ UN៖ ប្រទេសនានាបន្តប្តេជ្ញាចិត្ត ចំពោះផែនការអាកាសធាតុ បន្ទាប់ពីអាមេរិកគ្រោងដើរចេញ ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ប្រេស៊ីល៖ មន្ត្រីអាកាសធាតុកំពូល របស់អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសនានាកំពុងបន្តប្តេជ្ញាចិត្ត ចំពោះផែនការអាកាសធាតុជាតិរបស់ពួកគេ ហើយសម្លឹងមើលការដឹកនាំ ការផ្លាស់ប្តូរថាមពលស្អាត ខណៈអាមេរិកគ្រោងនឹង ចាកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសមួយនេះ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ លោក Simon Stiell លេខាធិការប្រតិបត្តិនៃអនុសញ្ញាក្របខណ្ឌ UN ស្តីពីការប្រែប្រួលអាកាសធាតុ បានដាក់ចេញនូវអាទិភាពមុនកិច្ចពិភាក្សា ស្តីពីអាកាសធាតុប្រចាំឆ្នាំក្នុងខែវិច្ឆិកា ហើយបានលើកទឹកចិត្តប្រទេសនានាឲ្យរៀបចំផែនការ...