ព័ត៌មានអន្តរជាតិ
កូដអក្សររត់សម័យ Viking អាយុ ១០០០ឆ្នាំ ជួយឲ្យរកឃើញអាថ៌កំបាំង នៃមហាក្សត្រីបុរាណ ដ៏មានឥទ្ធិពល
ដាណឺម៉ាក៖អ្នកជំនាញមកពីសារមន្ទីរជាតិនៃប្រទេសដាណឺម៉ាកបានប្រើប្រាស់បច្ចេកវិទ្យាស្កែន 3D ដ៏ទំនើបដើម្បីធ្វើការឌិកូដអក្សររត់ Viking ដ៏ប្រណិតឆ្លាក់រូបជាងមួយសហស្សវត្សរ៍មុន ហើយការរកឃើញនេះត្រូវបានត្រៀមខ្លួនដើម្បីសរសេរឡើងវិញនូវសៀវភៅប្រវត្តិសាស្ត្រដោយការយកចិត្តទុកដាក់លើតួនាទីសំខាន់របស់មហាក្សត្រីដាណឺម៉ាកក្នុងការបង្កើតប្រជាជាតិ Scandinavian យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។ ថ្មីៗនេះ អ្នកបុរាណវត្ថុវិទូមកពីប្រទេសដាណឺម៉ាក និងស៊ុយអែតបានប្រើការស្កែន 3D ដើម្បីស៊ើបអង្កេតលើសិលាចារឹកលើថ្មដាណឺម៉ាកបុរាណបានបង្ហាញពីទំនាក់ទំនងដែលមិននឹកស្មានដល់ចំពោះព្រះមហាក្សត្រិយានីសម័យ Viking ដ៏មានឥទ្ធិពលត្រូវបានគេស្គាល់ថា Thyra ។ ការស៊ើបអង្កេតផ្តោតជាចម្បងលើសំណុំនៃផ្ទាំងថ្មីអក្សររត់ “Runestones” ទាំង...