រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនវៀតណាម VinFast ត្រូវបានដឹកទៅដល់អាមេរិកបានមួយរយៈហើយ ប៉ុន្តែមិនទាន់បានប្រគល់ឱ្យអតិថិជនរបស់ខ្លួននៅក្នុងប្រទេសនេះនៅឡើយទេ។ ក្រុមហ៊ុន VinFast បញ្ជាក់នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ខ្លួនបានពន្យារពេលប្រគល់រថយន្តឱ្យអតិថិជនដែលបានកម្មង់ទិញ ដោយសារតែមិនទាន់បានបញ្ចប់ការអាប់ដេត Software។ ដូច្នេះ ការផ្តល់ឱ្យអតិថិជន ត្រូវពន្យារពេលទៅដល់ពាក់កណ្តាលខែកុម្ភៈខាងមុខនេះ សម្រាប់រថយន្តម៉ូឌែល VF8។ គួរដឹងថា ក្រុមហ៊ុនវៀតណាមនេះ បានបោះជំហានកាន់តែធំចូលប្រឡូកក្នុងទីផ្សារអាមេរិក សំដៅប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តយក្ស Tesla។...
បរទេស៖ VinFast ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងបំផុត របស់វៀតណាមកាលពីព្រឹកថ្ងៃចន្ទនេះបានប្រកាសហើយថាខ្លួននឹងចាប់ផ្តើមដំណើរការផលិតកម្មរបស់ខ្លួននៅក្នុងទ្វីបអាមេរិកខាងជើងនិងអ៊ឺរ៉ុបដើម្បីប្រកួតប្រជែងទីផ្សាររថយន្តឆ្លាតវ៉ៃឬ smart electriccars នៅក្នុងទីផ្សារ។ VinFact បានបង្ហាញវត្តមានដំបូងក្នុងនាមជាក្រុមហ៊ុន ផលិតរថយន្តធំបំផុតក្នុងស្រុក ជាមួយនឹងរថយន្តដើរដោយថាមពល ប្រេងសាំងកាលពីឆ្នាំ២០១៩។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថា ក្រៅពីទីផ្សារទាំងពីរនេះក្រុមហ៊ុនក៏កំពុងពិចារណា ដើម្បីវាយយកទីផ្សារសហរដ្ឋអាមេរិក កាណដាបារាំង អាល្លឺម៉ង់ព្រមទាំងហូឡង់ ផងដែរ។ មកដល់ពេលនេះម៉ូដេលរបស់ VinFast ចំនួនដែលនឹងត្រូវដាក់ឲ្យលក់ជាផ្លូវការ នៅខែមិនាឆ្នាំក្រោយមានដូចជា...