ផ្សេងៗ
ការប្រើប្រាស់ VPN របស់ចិន កើនឡើងជិតទ្វេដងចំពេលមានការចាប់ ពិរុទ្ធលើអ៊ីនធើណេត
វ៉ាស៊ីនតោន៖ នេះបើយោងតាមទិន្នន័យពីគេហទំព័រព័ត៌មានអប់រំ IT Techopedia បានប្រាប់ឲ្យដឹងថា កាលពីឆ្នាំមុន ការប្រើប្រាស់ VPN នៅប្រទេសចិនបានកើនឡើងជិតទ្វេដង នេះបើទោះបីជារបបគ្រប់គ្រងអ៊ីនធើណេតដ៏តឹងរ៉ឹងរបស់ប្រទេសនេះ ចំពោះអ្វីគ្រប់យ៉ាងពីគេហទំព័រក្រៅប្រទេសរហូតដល់ហ្គេមអនឡាញក៏ដោយ។ “Great Firewall” របស់ប្រទេសចិន គឺជារបបត្រួតពិនិត្យអ៊ីនធើណេតដ៏ទូលំទូលាយបំផុតមួយរបស់ពិភពលោក ដោយរារាំងពលរដ្ឋមិនឲ្យចូលប្រើគេហទំព័រដូចជា Instagram Wikipedia និង YouTube ក៏ដូចជាស្ថាប័នព័ត៌មានសំខាន់ៗភាគច្រើនរួមទាំង VOA...