បច្ចេកវិទ្យា
Waymo បញ្ចេញតាក់ស៊ីបើកបរដោយខ្លួនឯង តាមដងផ្លូវនៃសាន់ហ្វ្រាន់ស៊ីស្កូ នៅពេលក្រុមហ៊ុន ពង្រីកការសាកល្បង
សាន់ហ្វ្រាន់ស៊ីស្កូ៖ Waymo ដែលជាអង្គភាពបើកបរស្វ័យភាព នៃក្រុមហ៊ុនមេ Alphabet របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានបញ្ចេញសេវាកម្មតាក់ស៊ី បើកបរដោយខ្លួនឯងនៅសាន់ហ្វ្រាន់ស៊ីស្កូ ដើម្បីពង្រីកការសាកល្បង ជាមួយនិយោជិកផ្ទាល់ខ្លួន មុនពេលចាប់ផ្តើមសេវាកម្មដល់សាធារណជន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការធ្វើតេស្តិ៍បើកបរលើកទី ១ នឹងនៅជាមួយនិយោជិករបស់ Waymo ដើម្បីទទួលបានការឆ្លើយតប និងកែលម្អបច្ចេកវិទ្យាជិះតាក់ស៊ី មុនពេលបើកសេវាកម្មដល់អ្នកជិះ និងសាធារណជន។...