សិល្បៈ និង កម្សាន្ត
ប្រទេសកាតាជួលកប៉ាល់ទេសចរណ៍ លំដាប់ទី៣ ពិភពលោកជាសណ្ឋាគារ បណ្តែតការប្រកួត World Cup
ហ្សឺណែវ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា នាវាទេសចរណ៍ទី៣ពិភពលោកត្រូវបានជួលដោយអ្នករៀបចំការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាដើម្បីដំណើរការជាសណ្ឋាគារអ្នកគាំទ្របាល់ទាត់ដែលចូលចតនៅកំពង់ផែដូហា ដើម្បីបន្ថែមបន្ទប់ដែលត្រូវការច្រើនសម្រាប់ការប្រកួត។ MSC Cruises មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បានប្រកាសពីកិច្ចព្រមព្រៀងត្រឹមតែ៦សប្តាហ៍ មុនពេលការប្រកួតបាល់ទាត់ពិភពលោកគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែវិច្ឆិកា។ បន្ទប់ ១,0៧៥ របស់ MSC Opera នឹងមានចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកាដល់ថ្ងៃទី ១៩ ខែធ្នូ។...