ព័ត៌មានអន្តរជាតិ
ទីក្រុងគៀវ អាចនឹងងាកទៅអង្គការ WTO ជុំវិញការដាក់ទណ្ឌកម្ម លើគ្រាប់ធញ្ញជាតិអ៊ុយក្រែន
គៀវ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន រក្សាសិទ្ធិក្នុងការងាកទៅរកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រសិនបើប៉ូឡូញ បន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។ លោក Shmyhal បានសរសេរថា “ក្នុងករណីមានការរំលោភច្បាប់ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍នយោបាយប្រជានិយមមុនការបោះឆ្នោត អ៊ុយក្រែន នឹងត្រូវបង្ខំឱ្យងាកទៅរកមជ្ឈត្តកម្មរបស់ WTO ដើម្បីទទួលបានសំណង សម្រាប់ការរំលោភលើបទដ្ឋាននៃកិច្ចព្រមព្រៀងទូទៅ ស្តីពីពន្ធគយ និងពាណិជ្ជកម្ម...