បច្ចេកវិទ្យា
Yahoo Japanទទួលបានសិទ្ធិពាណិជ្ជ សញ្ញាសម្រាប់យីហោ Yahoo ក្នុងតម្លៃ ១៧៨ ពាន់លានយ៉េន
តូក្យូ៖ក្រុមហ៊ុន Yahoo Japan Corp បាននិយាយថា ខ្លួននឹងទទួលបានសិទ្ធិពាណិជ្ជសញ្ញាទាក់ទងនឹងការប្រើប្រាស់យីហោយ៉ាហ៊ូនៅជប៉ុនក្នុងតម្លៃ ១៧៨,៥ ពាន់លានយ៉េន (១,៦ ពាន់លានដុល្លារ) ពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Verizon Media សហរដ្ឋអាមេរិកដើម្បីបង្កើនតម្លៃសាជីវកម្មរបស់ខ្លួនយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យក្រុមហ៊ុនអ៊ីនធើណេត និងអេឡិចត្រូនិកយក្សប្រើយីហោ Yahoo និងបច្ចេកវិទ្យាដែលមានអាជ្ញាប័ណ្ណនៅជប៉ុនដោយមិនបង់ថ្លៃសួយសារអាករ។ ក្រុមហ៊ុន Yahoo Japan និង...