បច្ចេកវិទ្យា
ការផ្ទុះចំហាយទឹកក្តៅបង្កគ្រោះថ្នាក់ ដល់មនុស្សតិចតួចបំផុតនៅ ឧទ្យានជាតិ Yellowstone
ម៉ុនតាណា៖អ្នកវិទ្យាសាស្ត្រអាមេរិកបានប្រាប់ឲ្យដឹងថា ការផ្ទុះចំហាយទឹកដ៏គួរឲ្យភ្ញាក់ផ្អើលនៅអាងទឹកក្តៅនៃឧទ្យានជាតិ Yellowstone បានមិនបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដែលនៅទីនោះឡើយ ហើយក្រុមការងារឧឡានបានបញ្ជូនមនុស្សរកកន្លែងសុវត្ថិភាព ខណៈថ្មដ៏ធំមានទំហំបាល់បោះបានហោះពីលើក្បាលបើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ VOA ។ យោងតាមសាក្សី និងអ្នកវិទ្យាសាស្ត្រ ដែលបានពិនិត្យមើលវីដេអូនៃព្រឹត្តិការណ៍នេះ បានឲ្យដឹងថា ការផ្ទុះចំណាយកម្ដៅទឹកកាលពីថ្ងៃអង្គារនៅអាង Biscuit មិនបណ្តាលឲ្យមានអ្នករងរបួសឡើយ ខណៈ មនុស្សរាប់សិបនាក់បានរត់ចេញពីផ្លូវដើរ មុនពេលផ្លូវដើរធ្វើអំពីឈើត្រូវបានបំផ្លាញ។ ការផ្ទុះនេះបានធ្វើថ្មធំ ចំហាយទឹក និងភាពកខ្វក់ឡើងលើអាកាស។ ឧទ្យានជាតិ...