ភ្នំពេញ៖ ក្រុមហ៊ុន Vertiv បានប្រកាសទទួលស្គាល់ ក្រុមហ៊ុន អ.អិម.អូ ថេកណឡជី ឯ.ក (RMO Technology Co. Ltd.) ជាក្រុមហ៊ុនដែលមានសិទ្ធិ ក្នុងការផ្តល់សេវាកម្មស្របច្បាប់ លើផលិតផល Vertiv ក្នុងប្រទេសកម្ពុជា។ អ.អិម.អូ ថេកណឡជី ឯ.ក (RMO Technology Co. Ltd.) និងទទួលខុសត្រូវ លើសេវាកម្មនានា ដែលពាក់ព័ន្ធនិងផលិតផល របស់ក្រុមហ៊ុន Vertiv ហើយក៏ជាក្រុមហ៊ុនតែមួយគត់ ក្នុងប្រទេសកម្ពុជា ដែលបានទទួលសិទ្ធិស្របច្បាប់ ក្នុងការចែកចាយលើ គ្រឿងបន្លាស់ និងកម្មវិធីសូហ្វវែរ (Software) ដែលជាតម្រូវការចាំបាច់ សម្រាប់អតិថិជន ។
ដោយសារតែក្រុមហ៊ុន អ.អិម.អូ ថេកណឡជី ឯ.ក (RMO Technology Co. Ltd.) ត្រូវបានជ្រើសរើស ជាដៃគូរក្នុងការផ្គត់ផ្គង់ផលិតផល Vertiv សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និង ព័ត៍មានវិទ្យា តាំងពីឆ្នាំ២០១៥មក ទើបធ្វើអោយការទទួលស្គាល់ លើសិទ្ធក្នុងការផ្តល់សេវាកម្មនេះ បង្កើននូវភាពជិតស្និទ្ធមួយកំរិតថែមទៀត ដែលប្រកបដោយប្រសិទ្ធភាពខ្ពស់ រវាងក្រុមហ៊ុនទាំងពីរ។ ក្នុងនាមជាដៃគូរផ្តល់សេវា ក្រុមហ៊ុន អ.អិម.អូ ថេកណឡជី ឯ.ក (RMO Technology Co. Ltd.) និងគ្របដណ្តប់ លើការផ្គត់ផ្គង់គ្រប់ផលិតផល របស់ក្រុមហ៊ុន Vertiv ដែលមានតំាងពីទូរផ្ទុកសំភារៈ (Rack) ប្រព័ន្ធគ្រប់គ្រងថាមពល (Power) ប្រព័ន្ធគ្រប់គ្រងកម្ដៅ (Thermal) ប្រព័ន្ធត្រួតពិនិត្យ (Monitoring systems) និង ដំណោះស្រាយ មជ្ឈមណ្ឌលមីក្រូទិន្នន័យ ដូចជា Vertiv™ SmartCabinet™ , SmartRow Plus™ និង SmartAisle™ ។
លោក Alvin Cheang ដែលជាប្រធានផ្នែកដំណោះស្រាយ មជ្ឈមណ្ឌលមីក្រូទិន្នន័យសម្រាប់ ក្រុមហ៊ុន Vertiv ក្នុងតំបន់អាស៊ី បានមានប្រសាសន៍ថា “ក្រុមហ៊ុន អ.អិម.អូ ថេកណឡជី ឯ.ក (RMO Technology Co. Ltd.) ទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការប្រឹក្សារយោបល់ ដល់អតិថិជនក្នុងប្រទេសកម្ពុជា អំពីអត្ថប្រយោជន៍ នៃដំណោះស្រាយមជ្ឈមណ្ឌលមីក្រូទិន្នន័យ។ ជំនាញដ៏ប៉ិនប្រសព្វរបស់ក្រុមហ៊ុននេះ បានធ្វើឱ្យ Vertiv ទទួលបានអតិថិជន កាន់តែច្រើន នៅក្នុងទីផ្សារ ហើយយើងក៏មាន កិត្តិយសផងដែរ ដែលមាន អ.អិម.អូ ថេកណឡជី (RMO Technology) ជាដៃគូដំណោះស្រាយ និងជាអ្នកផ្ដល់សេវាកម្មរបស់យើង”។
ចាប់តាំងពីបានបើកដំណើរការ នៅក្នុងឆ្នាំ២០១៣ មក ក្រុមហ៊ុន អ.អិម.អូ ថេកណឡជី (RMO Technology) មានការរីកចម្រើន យ៉ាងខ្លាំងដែលបានក្លាយជា អ្នកផ្ដល់សេវាហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងនិយ័តករ ប្រព័ន្ធឈានមុខគេ នៅប្រទេសកម្ពុជា។ ដោយមានទីស្នាក់ការ នៅក្នុងទីក្រុងភ្នំពេញ ក្រុមហ៊ុន អ.អិម.អូ ថេកណឡជី (RMO Technology) ក៏មានវត្តមានផងដែរ នៅក្នុងតំបន់ទូទំាំងឥណ្ឌូចិន និងនាំមកនូវបទពិសោធន៍យ៉ាងច្រើន ដល់គ្រប់ពហុវិស័យ នឹង
បច្ចេកវិទ្យា។
លោក Sian Leng Chan ប្រធានផ្នែកធុរកិច្ច ប្រចាំតំបន់ឥណ្ឌូចិន បានមានប្រសាសន៍ថា “យើងបានមើលឃើញអំពីកំណើន នៃតម្រូវការលើការផ្តល់សេវាកម្ម សម្រាប់ផលិតផលរបស់ Vertiv ជាពិសេសគឺផ្នែកបច្ចេកវិទ្យា និងគ្រឿងបរិក្ខារទំនើប នៅក្នុងតំបន់ឥណ្ឌូចិនទាំងមូល។ ការដែលមានក្រុមហ៊ុន អ.អិម.អូ ថេកណឡជី (RMO Technology) ជាអ្នកផ្ដល់សេវាពេញសិទ្ធិ យើងនិងផ្តល់អោយក្រុមហ៊ុនយើង នូវអត្ថប្រយោជន៍ ក្នុងការប្រកួតប្រជែង ហើយក៏អាចអោយយើងផ្តល់សេវាយ៉ាងល្អ ជូនអតិថិជនរបស់យើង នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវសេវា និងការគាំទ្រយ៉ាងខ្ពស់បំផុត សម្រាប់ដំណោះស្រាយរបស់យើង។
លោក សេង សុខជា ប្រធានផែ្នកពាណិជ្ជកម្ម របស់ក្រុមហ៊ុន អ.អិម.អូ ថេកណឡជី (RMO Technology) បានមានប្រសាសន៍ថា “អតិថិជនគឺជាស្នូល នៃការយកចិត្តទុកដាក់ដ៏សំខាន់ និងជាឆ្អឹងខ្នងរបស់ក្រុមហ៊ុនយើង”។ ក្នុងនាមជាក្រុមហ៊ុន ដែលមានសិទ្ធិ ក្នុងការផ្តល់សេវាកម្មស្របច្បាប់ លើផលិតផលរបស់ក្រុមហ៊ុន Vertiv យើងមានកិត្តិយសក្នុងការផ្ដល់សេវា និង ដំណោះស្រាយជូន ដល់អតិថិជនរបស់យើង ហើយពួកគេនិងទទួលបាន សេវាកម្មដ៏ទូលំទូលាយ និងមានប្រសិទ្ធភាពបំផុត។ កិច្ចព្រមព្រៀងដែលផ្ដល់ឡើង ដោយក្រុមការងាររបស់ ក្រុមហ៊ុន អ.អិម.អូ ថេកណឡជី (RMO Technology) គឺទទួលបានការបណ្ដុះបណ្ដាល ពីក្រុមហ៊ុន Vertiv ដែលមានការទទួលស្គាល់ និងបន្ថែមទំនុកចិត្តដល់ អតិថិជនរបស់យើង អោយកាន់តែមានភាពជឿជាក់” ។
សម្រាប់ព័ត៌មានបន្ថែមអំពី Vertiv និងបណ្ដាញដៃគូរ នៅក្នុងតំបន់អាស៊ី សូមចូលទៅកាន់៖ https://www.vertiv.com/en-asia/about/partner/.
គួររំលឹកថា ក្រុមហ៊ុន Vertiv ផ្តល់ជូននូវគ្រឿងបរិក្ខាផ្នែករឹង (Hardware), ផ្នែកទន់ (Software), ការវិភាគ(analytics) និងសេវាកម្មផ្សេងៗ ដែលជាសារះសំខាន់ របស់អតិថិជន ដើម្បីធានាបាននូវភាពមិនរអាក់រអួល និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។ Vertiv ជាអ្នកដោះស្រាយ បញ្ហាប្រឈមសំខាន់ៗបំផុត ដែលមជ្ឈមណ្ឌលទិន្នន័យ បណ្ដាញទូរគមនាគមន៍ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលមានប្រភេទ ផលិតផលផ្សេងៗដូចជា ដំណោះស្រាយថាមពល ម៉ាស៊ីនត្រជាក់ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងសេវាដែលមានចាប់ពី cloud រហូតដល់ edge នៃបណ្ដាញ (Network )។ Vertiv មានទីស្នាក់ការនៅទីក្រុង Columbus រដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក មានបុគ្គលិក ចំនួនប្រមាណ ២០.០០០ នាក់ នៅក្នុងបណ្ដាប្រទេសជាង ១៣០។
សម្រាប់ព័ត៌មានបន្ថែម ព្រមទាំងមាតិកាថ្មីៗពី Vertiv សូមចូលទៅកាន់គេហទំព័រ VertivCo.com៕