បច្ចេកវិទ្យា

អវកាសយានិក របស់ណាសា Christina Koch និង Jessica Meir ថតរូប Selfie លើអវកាស នៅក្រៅខាងពិភពលោក ខណៈពេលកំពុងជួសជុលថ្មនៅលើ ISS

ណាសា៖អវកាសយានិកស្រ្តីលើកដំបូង របស់អង្គការណាសា គឺនាង Christina Koch និងនាង Jessica Meir បានចែករម្លែកវិចិត្រសាល នៃការថតរូប Selfie នៅក្រៅពិភពលោករបស់ពួកនាង នៅពេលបំពេញ បេសកកម្មជួសជុលប្រកប ដោយជោគជ័យ លើអវកាសនេះបើយោងតាម ការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

អ្នកទាំង២បានផ្តិតយករូបភាព“ អវកាសថតរូប selfie” ខណៈពេលផ្លាស់ប្តូរផ្នែកសាកថ្មដែលបានបរាជ័យ នៅផ្នែកខាងក្រៅនៃស្ថានីយ៍ អវកាសអន្តរជាតិ។ នាងKoch និងនាង Meir បានចំណាយពេល៧ ម៉ោង និង ១៧ នាទីនៅខាងក្រៅយាននេះ ហើយក៏ក្លាយជា ប្រវត្តិសាស្ត្រក្នុងឋានៈជាយានអវកាសស្ត្រីដំបូងគេបង្អស់ នៅក្នុងប្រវត្តិសាស្ត្រ។

កាលថ្ងៃសុក្រទី ១៨ ខែតុលា នាងKoch និងនាង Meir បានផ្សងព្រេងនៅខាងក្រៅស្ថានីយ៍អវកាសអន្តរជាតិ (ISS ) នៅម៉ោង ០៧ និង ៣៨ នាទីព្រឹក (ម៉ោង ១២ និង ៣៨ នាទីរសៀល) ដើម្បីចាប់ផ្តើមទីអវកាសស្រីដំបូងបង្អស់ ដែលមិនធ្លាប់មាន។

ការថតរូប Selfie បង្ហាញពីការជួសជុលផ្នែកនៃISS និងអណ្តែតដោយគ្មានទំងន់ នៅក្នុងអវកាស។ អ្នកទាំង២បានផ្លាស់ប្តូរទីតាំង ទៅស្ថានីយ P6 របស់ស្ថានីយអវកាសនៅចុងឆ្ងាយ ដើម្បីចាប់ផ្តើម ការងារដែលពួកគេបានជំនួស ឧបករណ៍បញ្ជាថាមពលដែលបរាជ័យ។ អង្គការអវកាសផ្សាយ ផ្ទាល់របស់ណាសា ព្រោះវាជាពេលវេលាសំខាន់ សម្រាប់អវកាសយានិក ស្ត្រីនិងអ្នកវិទ្យាសាស្ត្រ៕ ដោយ៖លី ភីលីព

Most Popular

To Top